Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យន្ត​​កុង​តឺ​ន័រ​​មួយ​គ្រឿង ​បួង​ចង្កូត​បត់​មិន​ប្រ​យ័​ត្ន​ បណ្តាល​​ឲ្យ​ក្រ​ឡាប់​​ផ្ងា​រ​ជើង​

ភ្នំពេញ​÷​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើកប​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​បត់​មិន​ប្រ​យ័ត្ន​ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​តៃកុង​រថយន្ត​និង​នាក់​រួម​ដំណើរ​តាម​ដងផ្លូវ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១និង០០ នាទី​រសៀល​ថ្ងៃអាទិត្យ​ទី ១៦ ខែឧសភា ​ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័រ​កែង​នឹង​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បា​អំពៅ​ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​ស​ ពាក់​ផ្លាកលេខ ​ភ្នំពេញ 3-C 234 7 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បួង​ចង្កូត​បត់​ចូល​ផ្លូវ​ថៃ​ហ្គ័​រ​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ផ្អៀង​ទូ​ក្រឡាប់​ផ្ងារ​ជើង​តែម្តង​។ ​សំណាងល្អ​ដែល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់​រងរបួស​ស្នាម​នោះទេ ​រង​ការខូចខាត​តែ​រថយន្ត​កុងតឺន័រ​និង​សម្ភារៈ​នៅក្នុង​មួយចំនួន​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរ​ខណ្ឌ​ច្បារអំពៅ​ចុះមក​ដល់​ក៏​ពិនិត្យឃើញថា​ មិនមាន​ប៉ះពារ​ទៅលើ​ទ្រព្យសម្បត្តិ​រដ្ឋ​នឹងមិន​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ធ្វើដំណើរ​តាម​ដងផ្លូវ​ ក៏​ឲ្យ​ម្ចាស់​រថយន្ត​យក​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ ៖ សាមេ​ត​

×