Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​ និង​របួសធ្ងន់​-ស្រាល ​៣​នាក់បន្ទាប់ពីជនជាតិ​ចិន ​បើករថយន្ដ​បញ្ច្រាស់ទិស​ទៅបុក​រះ​ម៉ូតូ​ ៣​គ្រឿង​

ភ្នំពេញ​÷​ រន្ធត់​ណាស់​បុរស​ម្នា​ក់ បាន​។ស្លាប់បាត់់​បង់ជីវិត​ចោល​ក្រុមគ្រួសារ​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ និង​ ៣​នាក់​ទៀត​ មាន​ស្ត្រី​១​នាក់​ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ បន្ទាប់ពី​ជនជាតិ​ចិន​បើករថយន្ត​បទ​បញ្ច្រាស់ទិស​ទៅបុក​រះ​ម៉ូតូ​ចំនួន​ ៣​គ្រឿង​ ដួល​រាល​ពេញ​ផ្លូវជាតិ​លេខ​ ៣​។

ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ​៥និង​៣០​នាទី​ល្ងាច ​ត្រូវ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ចំណុច​មុខ​រោងចក្រ (​សុី​កូ​) ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ឯម​វីន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​អំបី​មុំ ស្រុក​ត្រាំ​ង ខេត្តតាកែវ​ ​និង​នាក់​រងរបួស​៣​នាក់​ទៀត​ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កកើត​ហេតុ​គេ​បានឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក SIENNA​ពណ៌​ស ពាក់​ស្លាប់​លេខ​ភ្នំពេញ​2-BI-5708 បើកបរ​ដោយ​ជន​ជាតិចិន​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខ​ណះ​ពេលមកដល់​ច​ណុ​ច​កើតហេតុ​ក៏បាន​បត់​បញ្ច្រាស់​ផ្លូវ​ទៅបុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​កំពុងតែ​ជិះ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ និង​៣​នាក់​ទៀត​មាន​បុរស​២​នាក់​រួម​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​

ចំណែក​កៃ​កុង​រថយន្ដ​បង្ក​(​ជនជាតិ​ចិន​) ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង ​៣​នាក់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខាង​ដឹក​ក៏​ចូល​មកដល់​រួច​ក៏បាន​ពិនិត្យ​នឹង​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង​ឲ្យ​ចំ​មក​ភ​ព្វ​ព្រេង​យក​ម៉ូតូ 3​គ្រឿង ​និង​រថយន្ត​បង្ក​មួយគ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ដោយ ៖ សាមេ​ត​

×