Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ​ដឹក​ទឹកកក មួយគ្រឿង​បើក​ទៅបុក​រះ​រុឺ​ម៉ក​ និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​

ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បើករថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រ​យ័ត្ន បាន​ងោក​មួយភាំង​រេ​ចង្កូត​ជ្រុល​ទៅបុក​រុឺ​ម៉ក​ចត​ចោល​នៅតាម​ដងផ្លូវ​និង​ជ្រុល​ទៅបុក​រះ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​អស់​មួយចំនួន​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ បានកើត​ឡើង​នៅវេលា​ម៉ោង​១និង​២០​នាទី​ យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៧ ខែ​ឲ​សភា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​៣៦៩ ក្នុងភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​តៃកុង​រថយន្ត​បាន​រៀបរាប់​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​ខាងលើ​ខ្លួន​បាន​ចេញពីផ្ទះ​ដើម្បី​ទៅយក​ទឹកកក​ដើ​ដាក់​ឲ្យ​ម៉ូ​យខ​ណះ​ខ្លួន​កំពុងតែ​បើក មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ងោក​មួយភាំង​ទើបបាន​រេ​ចង្កូត​ទប់​អត់​ជាប​បាន​ជ្រុល​ទៅបុក​រុឺ​ម៉ក​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ ​រួច​បន្ត​ទៅបុក​រះ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​អស់​មួយចំនួនទៀត ។ ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បា​អំ​ពៅ​ចុះមក​ដល់​រួច​ពិនិត្យ​ឲ្យ​ភាគី​ទាំងសង្ខាង​ចរចា​គ្នា​ដោយ​ភាគី​ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​ជា​សំណង​ក្នុងការ​ជួសជុល​ទៅលើរុឺម៉ក​និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕ ដោយ ៖ សាមេ​ត​

×