Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់ចប់ទេ ! ក្រោយម្តាយចេញមុខធ្វើសន្និសីទសារព័ត៌មាន ទម្លាយរឿងខ្ទេច ស្រាប់តែប្អូនស្រី ឌួង ឆាយ បោះសម្តីទៅកាន់អតីតបងថ្លៃថា…

ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មានរយៈពេលជិត ៣០ នាទី លោកទំទាវ ខុង លីស៊ីអាណា បានរៀបរាប់ទម្លាយខ្ទេចពីរឿងរៀបចំផែនការធ្វើបាបដ៏ខ្មៅកខ្វក់ ពីសំណាក់ស្វាមីឧកញ៉ា ឌួង ងៀប ដើម្បីទម្លាក់កំហុសមកលើព្រះតេជគុណ ឌួង ឆាយ ក្រោយដឹងថា កូនប្រុសច្បងម្នាក់នេះ តែងតែឈរជាជំហរក្នុងការរកយុត្តិធម៌ជូនម្តាយ ក្នុងរឿងក្តីឪពុកលួចមានស្រីឈ្មោះ ប្រាក់ ស៊ីណា ហើយបានយកទ្រព្យសម្បត្តិមួយចំនួនធំរាប់លានដុល្លារ ទៅសង់ភូមិគ្រឹះ ទិញឡានទំនើបឲ្យថែមទៀត។

ក្នុងនោះផងដែរ លោកជំទាវ ខុង លីស៊ីអាណា ក៏បានចោទប្រកាន់អតីតកូនប្រសាស្រី ដេត ម៉ាលីណា ក៏ជាអ្នករៀបចំផែនការ រួមដៃជាមួយឪពុកក្មេកយ៉ាងជាក់លាក់ ដើម្បីទំលាក់កំហុសគ្រប់យ៉ាង ទៅលើកូនប្រុសខ្លួន ឌួង ឆាយ តាមរយៈការបញ្ចេញវីដេអូប្រើអំពើហិង្សា ដើម្បីឲ្យមហាជនផ្ទុះកំហឹង និងស្អប់កាន់តែខ្លាំង បើទោះជាប្តីសូមការអភ័យទោសនូវកំហុសគ្រប់យ៉ាង និងម្តាយក្មេកខំអង្វរកយ៉ាងណា ព្រោះតែមិនចង់ឲ្យចៅៗបែកបាក់ឪពុកម្តាយ។

លោកជំទាវ ក៏បានអះអាងថា រាល់អ្វីៗដែលអតីតកូនប្រសា ដេត ម៉ាលី និយាយថា ជាប្រពន្ធប្តីរយៈពេលជាង ១០ ឆ្នាំ រងការប្រើអំពើហិង្សាមិនក្រោម ១០០ ដង គឺជារឿងមិនពិតនោះទេ ។ ហើយរឿងមួយទៀតដែល ដេត ម៉ាលីណា និយាយថា ផ្ទះដែលកំពុងរស់នៅម្តុំស៊ីសុវត្តិសព្វថ្ងៃ គឺជាកម្លាំងញើសឈាមខ្លួនជាអ្នករកស៊ី ជាមួយ ឌួង ឆាយ (មិនមែនម៉ែក្មេកឪពុកក្មេក ចែកឲ្យ) ក៏ជារឿងមិនពិតនោះដែរ ដោយលោកជំទាវហ៊ានស្បថឲ្យស្លាប់ភ្លាមៗថា ផ្ទះនេះគឺជាកម្លាំងញើសឈាមប្តីប្រពន្ធលោកជំទាវចែកឲ្យកូនក្រោយរៀបការ តែមិននឹកស្មានថា កូនប្រសាស្រីម្នាក់នេះហ៊ាននិយាយបំភ្លើសការពិតបែបនេះសោះ។

ដោយឡែក ក្រោយធ្វើសន្និសីទសារព័ត៌មានរួមជាម្តាយ ដើម្បីទម្លាយរឿងរ៉ាវគ្រួសារ ស្ទើរតែគ្មានសល់ជាសាធារណៈរួចមក ប្អូនស្រីរបស់ព្រះតេជគុណ ឌួង ឆាយ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម បោះសម្តីទៅកាន់អ្នកនាង ដេត ម៉ាលីណា យ៉ាងដូច្នេះថា៖ «គេនិយាយការពិតមិនបាន ត្រឹមសមត្ថភាពថែកូន ផ្តល់ពេលវេលាឲ្យកូន មេីលថែកូនឲ្យល្អ អ្នកឯងគ្មានផង អ្នកខ្លះអន់ខ្លួនឯង គ្មានទាំងសមត្ថភាពរកប្រេនខ្លួនឯង ថាគេនិយាយបន្ទាបវាហួសចិត្ត ម៉ាស្រុកខ្មែរ នរណាមិនដឹងខ្ញុំបេីកខោអាវ នាងខោអាវដែល ខ្ញុំលក់តែគុជតែគុជដែលនាង ហេីយមួយវិញទៀតប្រេនខោអាវ ទាំង២រាល់ថ្ងៃខ្ញុំទេនាក់អោយ កុំអីស្មាននាងបាន និយាយអីមិនឈ្នះហៅប្តីមកជួយនិយាយ ខ្ញុំនិងគ្រួសារដោយសារអាណិតក្មួយទេ ចង់បញ្ជាក់ខ្ញុំមិនបាននិយាយលេីកខ្លួនឯងដេីម្បីបន្ទាបនរណាទេ តែខ្ញំនិយាយអ្វីដែលជាកាពិត មានមនុស្សជាច្រេីនគេស្គាល់ខ្ញុំ ពួកគាត់ដឹងច្បាស់ណាស់»។

ជុំវិញរឿងចោទប្រកាន់ទាំងអស់ខាងលើពីសំណាក់អតីតម្តាយក្មេក ខុង លីស៊ីអាណា និងក៏ដូចអតីតប្អូនស្រីថ្លៃ បែបនេះ ដូច្នេះ យើងទាំងអស់គ្នានឹងរង់ចាំមើលការចេញមុខបកស្រាយពីអ្នកនាង ដេត ម៉ាលីណា ជាបន្តទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×