Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមសកម្មប្រយុទ្ធហ្គាហ្សា បានបាញ់រ៉ុក្កែត ជាច្រើនគ្រាប់ នៅតំបន់មួយចំនួន របស់ប្រទេសអ៊ីស្រាអែល ដែលជាថ្នូរសងសឹក

រ៉ុក្កែតរាប់សិបគ្រាប់ត្រូវបានបាញ់ចេញ ពីតំបន់ហ្គាហ្សាឆ្ពោះទៅភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល នៅយប់ថ្ងៃសៅរ៍ ដោយអំពើហឹង្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល មិនបានបង្ហាញពីសញ្ញានៃការបញ្ឈប់នោះទេ។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំងនោះ ត្រូវបានគេកំណត់គោលដៅនៅលើរដ្ឋធានីហិរញ្ញវត្ថុ របស់អ៊ីស្រាល គឺឈ្មោះ Tel Aviv, អាកាសយានដ្ឋានបេនហ្គួរីស និងទីក្រុងសំខាន់ៗដទៃទៀតនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
យ៉ាងណាមិញ ការបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសទេនៅឡើយទេ។

កាលពីព្រឹកថ្ងៃសៅរ៍ក្រុមហាម៉ាស់ ដែលជាក្រុមគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបានព្រមានថា ខ្លួននឹងបាញ់រ៉ុក្កែតឆាប់ៗ ដើម្បីធ្វើការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើអគារខ្ពស់មួយនៅក្នុងការិយាល័យលំនៅដ្ឋាន របស់ទីក្រុងហ្គាហ្សា នៃទូរទស្សន៍ផ្សព្វផ្សាយ Al-Jazeera TV និង Associated Press ។

ចាប់តាំងពីថ្ងៃច័ន្ទមកអ៊ីស្រាអែល បានដណ្តើមយកការវាយប្រហារតាមអាកាស និងគ្រាប់ផ្លោងរាប់រយដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៥ នាក់ក្នុងនោះមានកុមារ ៤១ នាក់ និងស្រី្ត ២៣ នាក់។ ជាមួយគ្នានេះគ្រាប់រ៉ុក្កែត ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាបានសម្លាប់មនុស្ស ១០ នាក់ក្នុងនោះមានក្មេងប្រុសអាយុ ៥ ឆ្នាំ ទាហានម្នាក់ និងស្ត្រី ២ នាក់៕
ប្រភព៖ ចិនស៊ិនហ៊ួរ
រក្សាសិទ្ធិដោយ៖CEN

×