Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកលឿនពេកមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់

ភ្នំពេញ ÷ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់៤កង់ សំណាងល្អមិនមានគ្រោះថ្នាក់ ដល់តៃកុងរថយន្ត និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង៦ និង ០០ នាទីព្រឹកថ្ងៃចន្ទទី ១៧ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3-C 0635 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់៤កង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ តែដោយសំណាងល្អដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសស្នាមនោះទេ រងការខូចខាតតែរថយន្តកុងតឺន័រ និងរបាំងថ្មពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌឬស្សីកែវ ចុះមកដល់ក៏ពិនិត្យជុំវិញកន្លែងកើតហេតុ រួចក៏ទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងក្នុងការិយាល័យចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×