Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន ១០នាក់ សម្រាប់ថ្ងៃទី១៦ ខែឧសភា

កំពង់ចាម៖ បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ (ស្រុកបាធាយ ០៦នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកព្រៃឈរ ០១នាក់ និងស្រុកកងមាស ០១នាក់) និងករណីជាសះស្បើយចំនួន ២៨នាក់ ក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិចុង និងភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឺងទី៦ ឃុំកងតាណឹង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងមិត្តភ័ក្រ្ត ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ “៣កុំ ៣ការពារ”។ ជាមួយគ្នានេះ បងប្អូនត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ២៨នាក់ (បូកយោង ចំនួន១០៥នាក់)។ អ្នកជំងឺទាំង២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×