ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត មហាជន ធ្លាប់បានដឹងហើយថា កាលពីពេលកន្លងៗមក មានអ្នកចម្រៀងជាច្រើនរូប ដែលមានទឹកដមសំឡេងស្រដៀង ទៅនឹងកំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ អុីចឹង ដែលប្រសិនបើពុំឃើញមុខទេ នោះយើងប្រាកដជាថាសំឡេងពិតម្ចាស់ដើមហើយ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែលេចមុខតារាចម្រៀងតាមអកកាដុងម្នាក់ទៀត នៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម បានកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា «មាន់ស្រែបន្លែស្រស់» របស់ ព្រាប សុវត្ថិ គឺពិតជាមានទឹកដមសំឡេងដូចគ្នាបេះដាក់តែម្តង។

វីដេអូនេះផងដែរ ឃើញថាទទួលបានការចាប់អារម្មណ៍ទស្សនាយ៉ាងច្រើន និងខមិនរាប់ K ដែលក្នុងនោះ មហាជននាំគ្នាលានមាត់កោតសរសើរព្រោងព្រាតថា៖ «ដូចម៉្លេះលោក, សុំសរសើសំឡេងដូចគ្នាណាស់, ដូចមួយរយភាគរយ, ភ្លេងប៉ុណ្ណឹង ច្រៀងចឹងចុះទម្រាំភ្លេងល្អ មិនដឹងពីរោះយ៉ាងណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







