ភ្នំពេញ ៖ ប្រិយមិត្តបានដឹងរួចហើយ ជុំវិញករណីសមត្ថកិច្ចចាប់ខ្លួនកូនស្រីបង្កើត និងកូនប្រសាប្រុសរបស់ឧកញ៉ា ហេង សៀ ទាំងប្តីទាំងប្រពន្ធជាបន្តបន្ទាប់ ក្រោយបានប្រឌិតរឿងដ៏អាក្រក់ ជួលមនុស្សប្រុសស្រី១គូ ឲ្យសម្តែងរួមភេទ រួចចែកចាយរូបភាពអាសអាភាសនៅលើបណ្តាញសង្គម ដើម្បីបំផ្លាញកិត្តិយសទៅលើកញ្ញា មាន ពេជ្ររីតា។

ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះ ទៅផ្ទះកូនប្រសាឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនតារា ដែលមានទីតាំងស្ថិតនៅ សង្កាត់មានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងប្រមូលភស្តុតាងមួយចំនួនបន្ថែមទៀត ។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឃន ឈុនដារ៉ា ជាកូនប្រសារឧកញ៉ា ហេង សៀ និងក៏ជាម្ចាស់ហាងកាហ្វេThe KOI និង Tube Cafe ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោយបានចែកចាយរូបភាពអាសអាភាសជួលមនុស្សប្រុស១គូឲ្យធ្វើរឿងនេះឡើង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តតាមដានរកអ្នកពាក់ព័ន្ធ ដែលបានរួមគំនិតប្រឌិតករណីនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





