Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់បាត់ ! ឌី សូនីតា ជួបរឿងដ៏អាម៉ាស និងត្រូវគេគំរាមធ្វើរឿងនេះទៀត បន្ទាប់ធ្លាយរូបពីស្ទូឌីយូ ថតពពោះទទេស្អាត…

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ ពីតារាសម្តែងស្រីដែល ក៏មានឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈ គឺអ្នកនាង ឌី សូនីតា ព្រោះថា អ្នកនាងត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាមួយរូបដែលមានទេពកោសល្យពូកែសម្តែងទឹកមុខ និងឆ្នាស់ឆ្នើមជាដើម។

តែដោយឡែក ថ្មីៗនេះ អ្នកនាង ឌី សូនីតា ពិតជាទទួលរងការជេរដៀលកប់ៗមាត់ និងភាពអាម៉ាសជាខ្លាំង ព្រោះតែរូបភាពមួយសន្លឹកថតពពោះក្នុងស្ថានភាពននលគក តាំងពីឆ្នាំ២០២០ បែរជាត្រូវបានម្ចាស់ស្ទូឌីយូ យកមកផុសលើផេករបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីនាង។ ក្នុងនោះ អ្នកនាងបានរៀបរាប់ទាំងហួសចិត្តដូច្នេះថា៖ «ខ្ញុំទើបតែឃើញរូបមួយទៀត វាពិតជាភ្ញាក់ផ្អើលមែនទែន ដែលម្ចាស់ស្ទូឌីយោថតរូបផុសកាត់រូបតូចៗនៅលើខូវើរបស់ខ្លួនទាំងដែលបំពាន្តនៅអ្វីដែលខ្ញុំបានប្រាប់តាំងពីថ្ងៃថតរូបម្លេះ។ រូបថតដែលខ្ញុំថតគឺមានពីរ រូបថតមួយខ្ញុំស្លៀករ៉ូប រូបដែលស្លៀករ៉ូបនោះ គឺគេសុំអនុញ្ញាតពីខ្ញុំយកទៅផុស ដោយឡែករូបដែលខ្ញុំថតពោះទទេនេះ គេមិនបានសុំការអនុញ្ញាតផុសពីខ្ញុំមុនទេ ហើយក៏យកទៅកាត់ដាក់លើខូវើខ្លួន ដោយគ្មានការអនុញ្ញាត។

ខ្ញុំទើបតែឃើញបន្ទាប់ពីខាងពួកបងៗ ដែលចាំតែឆ្លៀតឱកាសនេះ ចូលទៅឆែកខូវើផេកស្ទីយោនោះ ហើយនៅពង្រីកឲ្យធំហើយយកមកផុសបន្តដៀលខ្ញុំបន្ថែម។ ហើយពេលនេះ ផេកស្ទីយោដើមនោះ ក៏លុបបាត់បន្ទាប់ពីគ្រួរសាខ្ញុំឆាតទៅ ហើយក៏គេចេញមុខសូមទោស។ នៅឡើយតែផេកនិងអខោនផ្សេង នៅតែយករូបខ្ញុំមកផុសទាំងដែលផេកដើម គេលុបដោយដឹងកំហុសហើយក៏ដោយ។ ខ្ញុំមិនបន្ទោសអ្នកជេរខ្ញុំទេ បើសិនជារូបដំបូងខ្ញុំផុសមកជារូបស្រាត តែនេះរូបដើមហេតុ គឺរូបខ្ញុំស្លៀករ៉ូប ហើយក៏នាំគ្នាទៅចាប់កំហុសខ្ញុំ ពីផេកដែលសុទ្ធតែខុស ផុសរូបដែលមិនបានសុំខ្ញុំមុន ហើយនៅតែយកមកផុសនិយាយដដែលៗ។ ដូចច្នេះខ្ញុំសុំឲ្យអាខោនរឺផេកណាដែលនៅបន្តផុស សុំលុបរូបខ្ញុំចោល។ ព្រោះវាមិនមែនរូបដែលខ្ញុំអនុញ្ញាតទេ។

បញ្ជាក់រូបដែលបានថតនោះ គឺនៅថ្ងៃទី 9 ខែតុលា ឆ្នាំ2020 ក្រុមគ្រួសារយេីងបានថតរូបអនុស្សាវរីយ៍ជុំគ្នា ដោយមានវត្តមានខ្ញុំ និងក្រុមគ្រួសារជាង10នាក់នៅទីនោះ, ហេីយក៏ជាថ្ងៃដែលយេីងបានធ្វេីវីឌីអូរ បង្ហាញពោះជាសាធារណៈផងដែរ សូមអគុណ»។

ឌី សូនីតា ក៏បានផុសឲ្យមហាជនបានដឹងបន្ថែមទៀតថា «ខ្ញុំថាផុសរូបកូនជូនបងប្អូនថ្ងៃនេះ ប៉ុន្តែដោយសារបើកភ្នែកមកមានរឿងទាំងព្រឹក រឿងគេយករូបពោះធំរបស់ខ្ញុំទៅជេទៅប្រមាថទៅដៀលតាមចិត្ត ហើយនៅថាឲ្យកូនស្រីខ្ញុំទៀត។ ខ្ញុំក៏បានឆាតទៅអាខោនរបស់ពួកគេផ្ទាល់ដើម្បីសួរនាំពីរឿងផុសនោះ ហើយគេមកគំរាមខ្ញុំបន្ថែមថានឹងផុសឆាតដែលខ្ញុំជជែកឆាតជាមួយគេដោយផ្ជាប់រូបរបស់ខ្ញុំម្តងទៀត ហឹមមមានមនុស្សដូចពួកគាត់ប៉ុន្មាននាក់ទៀត ដែលផុសដៀលម្ចាស់សាមីខ្លួនគេហើយ គំរាមផុសរូបគេ ដោយបើកចំហចំពោះម្ចាស់គេទៀត ខ្ញុំនឹងមិនផុសឆាតគាត់មុនទេ ខ្ញុំនឹងរងចាំមើលថាគាត់ នឹងធ្វើអ្វីដូចដែលគាត់បានគំរាមឲ្យខ្ញុំរឺក៏អត់? ហើយពេលនោះ ទោះបីជាខ្ញុំជាមនុស្សស្ងប់ប៉ុណ្ណា ក៏ខ្ញុំមិននៅស្ងៀមដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×