Friday, September 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ សម្រេចដោះលែង កូនបង្កើត និងកូនប្រសារ របស់ឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះ ទទួលស្គាល់ និងសុំទោសសាធារណៈ ដែលបានចែកចាយរូបអាសអាភាស

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសាឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះទទួលស្គាល់និងសុំទោសសាធារណៈ ដែលបានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការចែកចាយរូបភាព អាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។

កូនប្រសារបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជួនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានរូបភាពអាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើ បណ្តាញសង្គម ដែលបង្កើតឱ្យមានការភ័ន្តច្រឡំ ជាសាធារណៈថាជា រូបភាពរបស់កញ្ញា មាន ពេជតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លថ្នូររបស់កញ្ញា មាន ពេជ្រតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តី ថ្លថ្នូររបស់ស្ត្រី។ នៅមុនពេលមានការ ចកចាយរូបភាពអាសអាភាសទាំងនះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម រឹងមាំដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប។

ផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនះ ដោយអនុវត្ត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការ សាកសួរនិងប្រមូលព័ត៌មាន។ ការស៊ើបអង្កេតរយៈពេល ០៤ថ្ងៃកន្លងទៅនេះ បានទទួលលទ្ធផលបឋមដូចតទៅនេះ៖

១-ឈ្មោះ ឃន ឈុធតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីនាក់ គឺស្រីម្នាក់ និងបុរសម្នាក់ដែលមានលក្ខណៈ​ភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្រតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្រតា និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូឃ្លីបនៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាង សំអាង ប៉ុន្តពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គមឡើយ។

២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram : ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឱ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។

៣-អយ្យការរាជធានីភ្នំពៅ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ឋផលនារស៊ើបអង្កេតករណីខាងលើនេះ និងបានសម្រេចដោះលែងឈោ្មះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កតស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្ដាញសង្គមដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គមនិងសេចក្តីថ្លថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×