Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃន ឈុនដារ៉ា កូនប្រសាឧកញ៉ា ហេង សៀ ចេញលិខិតសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសទាំងអស់ ដែលបានចែកចាយ និងឲ្យបក្ខពួកចែករំលែកបន្តរូបអាសអាភាស

ភ្នំពេញ ៖ លោក ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ ក្រោយការសួរនាំជាច្រើនម៉ោងរបស់សមត្ថកិច្ច និងចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង ដែលលោកបានចែកចាយ និងបក្ខពួកចែករំលែកបន្ត រូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

រូបភាពអាសអាភាស ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម នាំឲ្យមជ្ឈដ្ឋាននានាមានការយល់ច្រឡំ និងចាត់ទុកថា កញ្ញា មាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តរឿងនេះជាមួយឧកញ៉ា ហេង សៀ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងសមត្ថកិច្ច ទើបដឹងថារូបភាពអាសអាភាសទាំងនេះ គឺជាចែកចាយឡើងពីសំណាក់បុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ និងបក្ខពួក ដែលរូបគេបានរៀបចំតាមរយៈការបង្កើតក្រុមការងារមួយក្រុមមានគ្នា៧នាក់ ដើម្បីចែកចាយទៅតាមបណ្ដាញសង្គម។

ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងសមត្ថកិច្ចទើបដឹងថា រូបភាពអាសអាភាសទាំងនេះមិនមែនជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា នោះទេ ប៉ុន្ដែបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានរៀបចំក្រុមការងារ៧នាក់ ដើម្បីចែកចាយរូបនេះបន្ដ។

ឈ្មោះ ឃន ឈុនដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអសយដ្ឋាន បច្ចុប្បន្នផ្ទះលេខៈ៧៥ ផ្លូវលេខៈ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូម ជ្រាបជូនសាធរណៈជនទាំងអស់ មេត្តាជ្រាបថា ក្រោយពីសមត្ថកិច្ចបានកោះហៅខ្ញុំបាទទៅសាកសួរ ខ្ញុំបាន សហការ និងបានបំភ្លឺផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដូចតទៅ ៖

១.កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកឃន ឈុនដារ៉ាពិតជាបានចែករំលែករូបភាព មិនសមរម្យ (អាសអាភាស) មួយសន្លឹក ទៅមនុស្ស ៧នាក់ តាមប្រព័ន្ធ WhatApp (វ័តអ៊ែប) និង ប្រព័ន្ធ Talegram (តេឡេក្រាម) ។ ខ្ញុំសូមបញ្ជាក់ថា រូប ភាពនេះ ខ្ញុំបានទទួលពីគេដែរ តាមទូរស័ព្ទ ហើយលោកក៏ពុំបានដឹងពីប្រភពដើមនៃរូបភាពមិនសមរម្យ (អាសអាភាស) នេះដែរ ។ លោកឃន ឈុនដារ៉ាពិតជាមានការសោកស្តាយ ដោយបានចែករំលែករូបភាពមិនសមរម្យនេះ ។ ប្រសិនបើរូបភាពនេះ អាចបង្កើតឲ្យមានការភាន់ប្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កញ្ញា មាន ពេជ្រវីតា លោកសូម អភ័យទោសចំពោះការចែករំលែករូបភាព មិនសមរម្យនេះ និងសន្យាថានឹងមិនឲ្យករណ៏នេះកើតមានជាថ្មីទៀតឡើយ ។

២.កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួនពីរនាក់ ដែល ម្នាក់មានភិនភាគប្រហាក់ប្រហែល នឹង កញ្ញា មាន ពេជ្រវីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹង ឪពុកក្មេករបស់ខ្ញុំបាទ ឈ្មោះ ហេង សៀ ពិតប្រាកដមែន ។ ការស្វែងរកមនុស្សទាំងពីរនាក់នេះ គឺគោលបំណង ដើម្បីថតជាវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់អំពី ដំណើររឿងហេតុដែលបានកើតឡើងនៅក្នុងរថយន្តនេះប៉ុណ្ណោះ ប៉ុន្តែលោកសូមបញ្ជាក់ថា ការជ្រើសរើស មនុស្សទាំងពីរនាក់នេះ ពុំមែនដើម្បីផលិតវីដេអូអាសអាភាសនោះទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×