Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យ ២ នាក់ ជួញដូរគ្រឿងញៀន ទៅកាន់តុលាការ

តាកែវ ៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីហោសំពៅមាស ស្ថិតនៅភូមិសឹង្ហសង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងស្រាវជ្រាវឃាត់ខ្លួនបាន ០១នាក់ទៀត និងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់, ទូរស័ព្ទចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿង តាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សួង សាម

×