Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តបាត់ដំបង ស្នើ​​ឲ្យមន្រ្តីក្រោមឱវាទ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​ ​និងបង្ក្រាប​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​

​បាត់ដំបង​ ៖​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ធ្វើការ​ផ្តាំផ្ញើដល់​លោកស្នងការ​រង​ លោក​អធិការ​ក្រុង​ស្រុក​ និង​លោកនាយ​ការិយាល័យ​ទើប​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ថ្មី​ ត្រូវ​ស្វែង​យល់​ពី​ការងារ​ស្នូល​ និង​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​ទាន់​ពេលវេលា​។​

លោក​ឧត្តមសេនីយ៍ទោ​ បានថ្លែងបែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ ជូន​ដល់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ចំនួន​១២​នាក់​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។​

​ក្នុងឱកាស​នោះ ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បាន​ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ​ទើប​ទទួល​មុខ​តំណែង​ថ្មី​ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ធំៗ​៤​ គឺ​ ៖​

​ទី​១.​ចូលរួម​អនុវត្ត​ផ្សព្វផ្សាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ទាំង​៧​ចំណុច​ឲ្យ​មាន​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​។​

​ទី​២.​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ដែល​ជា​បញ្ហា​សកល​ និង​ច្បាម​រាល់​មុខសញ្ញា​ជួញដូរ​ ចែកចាយ​ រក្សា​ទុក​ ឬ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​

​ទី​៣.​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ តាម​រយៈ​មេ​ខ្យល់​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​និង​ទី​៤.​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ក្នុង​ខណៈ​ពេល​ប្រទេស​កំពុង​បិទ​ខ្ទប់ ​ដោយ​ការ​រីក​រាលដាល​មេរោគ​កូ​វីដ​១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×