Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​

ភ្នំពេញ៖ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់ ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​។ ការចេញ​សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

នៅក្នុង​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា ត្រូវបាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ដែលមាន​សមាសភាព​ដូចខាងក្រោម៖

១. លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន​
២. តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន​
៣. តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សមាជិក
៤. តំណាង​ក្រសួង​មុខងារសាធារណៈ សមាជិក​
៥. តំណាង​ក្រសួងយុត្តិធម៌ សមាជិក​
៦. តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សមាជិក​
៧. តំណាង​ក្រសួង​ធម្មការ និង​សាសនា សមាជិក
៨. លោក ទ្រី សុខ​ហេង អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ សមាជិក​
៩. លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ សមាជិក​
១០. លោក អ៊ូច ចាន់ណា​រ៉ា ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ក្រសួងមហាផ្ទៃ សមាជិក​
១១. លោក ពុធ សុផាត អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សមាជិក
១២. លោក សួស ប្រាថ្នា អគ្គលេខាធិការរង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខណ្ឌ និង​ខេត្ត សមាជិក​។​

សេចក្តីសម្រេច​បានបញ្ជាក់​ថា ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់ ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា មាន​ភារកិច្ច​ដូចខាងក្រោម​៖

  • សិក្សា​ស្រាវជ្រាវ ផ្ដួចផ្ដើម​ក្នុងការ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្ដល់ គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​
  • សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧក​ញ៉
  • សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការចូលរួម​កិច្ចការ​សង្គម​
  • ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ​
  • រៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឧកញ៉ា ការស្នើសុំ​ផ្ដល់​គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​
  • ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​
    ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​
  • រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច​
  • បំពេញភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​
    ​អនុប្រធាន និង​សមាជិក​ក្រុមការងារ​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការកោះអញ្ជើញ និង​ទទួល​ភារកិច្ច​តាម​ការចាត់ចែង​របស់​ប្រធាន​ក្រុមការងារ​។​
    ​ក្រុមការងារ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​ដើម្បី​ជួយ​ការងារ​តាម​តម្រូវការ​ចាំបាច់​។ ប្រើប្រាស់​ត្រា​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ចែង​ការងារ​របស់ខ្លួន​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​
spot_img