Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! អន្ទិត ឌួង ឆាយ បាន​លាចាក​សិក្ខាបទមកជាឃរាវាស​វិញ​ហើយ ស្របពេល​រឿងរ៉ាវ​គ្រួសារ​កំពុង​ផ្ទុះឡើង​ក្តៅគគុក​

នៅមុននេះ​បន្តិច ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ នេះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អន្ទិត ឌួង ឆាយ បាន​បង្ហោះ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ពី​ការ​លាចាក​សិក្ខាបទ​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បាន​លាចាក​សិក្ខាបទ​មកជា​ឃរាវាស​វិញ​ហើយ​ទាំង​ក្តី​អាឡោះអាល័យ​ជាទីបំផុត​។ សូម​អរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ លោកយាយ លោកតា ពូ​មីង ពុក​ម៉ែ បងប្អូន​ទាំងឡាយ ដែល​តែងតែ​ស្រលាញ់​រាប់អាន និង​គាំទ្រ​ខ្ញុំព្រះករុណា ខ្ញុំបាទ​រហូតមក​។​

​សូម​អរ​ព្រះ​គុណ និង​អរគុណ ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ លោក​អាចារ្យ គណៈកម្មការ វត្ត​មុនី​ប្រសិទ្ធី​វង្ស ជាពិសេស​ខ្ញុំព្រះករុណា​សូម​ថ្លែង​អំណរ​ព្រះករុណា​ទិ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេចព្រះ​ឧ​ត្ត​ម​វង្សា កិ​តិ្ត​បណ្ឌិត មួង រ៉ា (​លោក​ឪ​) សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ព្រះទ័យ​សណ្តោស​ប្រោស​ប្រទាន​ដល់​ខ្ញុំព្រះករុណា​បាន​ស្នាក់អាស្រ័យ​ក្នុងកំឡុងពេល​សាង​ផ្នួស គុណបំណាច់​ដ៏​ធំធេង​មួយ​នេះ ខ្ញុំព្រះករុណា​នឹង​ចងចាំ​ទុក​ក្នុង​បេះដូង​ជា​រៀងរហូត​។​

​ជា​ចុងក្រោយ សូម​ប្រគេន​ពរ និង​ជូនពរ​បាន​រួច​ចាក​ផុត​ទុក្ខ​ទាំងពួង​គ្រប់ៗ​ព្រះអង្គ គ្រប់ៗ​គ្នា​ប្រកបដោយ​សេចក្តីសុខ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​

​សូមឱ្យ​ពិភពលោក​ទាំងមូល ជាពិសេស​ប្រទេស​កម្ពុជា​បាន​រួច​ចាក​ផុតពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុងពេល​ឆាប់​នេះ​។ ឌួង ឆាយ​»​។​

​តែ​យ៉ាងណាមិញ ជាមួយនឹង​ការ​លាចាក​សិក្ខាបទ​របស់ អន្ទិត ឌួង ឆាយ នៅពេលនេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះថា វា​ហាក់ដូចជា​ស្របពេល ខណៈដែល​ម្តាយ​របស់ខ្លួន​បានចេញ​មុខ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ដើម្បី​ទម្លាយ​ខ្ទេច​ពី​ឪពុក​របស់ខ្លួន​ឧកញ៉ា ឌួង ងៀប មាន​ស្រី​លួចលាក់ និង​ថែមទាំង​រៀបចំ​ផែនការ​ធ្វើបាប​ខ្លួន ឲ្យ​បាត់បង់​កិត្តិយស​ដល់​ថ្នាក់​នេះ ដោយសារ​ខ្លួន​ឈរ​នៅ​ខាង​ម្តាយ ដើម្បី​រក​អ្នកច្បាប់​ប្តឹងផ្តល់​យក​ទ្រព្យសម្បត្តិ​មួយចំនួនធំ​រាប់លាន​ដុល្លារ ទៅ​សង់​ភូមិគ្រឹះ និង​ទិញ​ឡាន​ទំនើប​ឲ្យ​ស្រី​ឈ្មោះ ប្រាក់ ស៊ីណា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×