Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយករណី ដែល​ជនខិលខូច​បាន​លួច ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​សម្បត្តិ​របស់​រដ្ឋ​នៅក្នុង​ឃុំ​ព្រែក​ដំបូក ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិឯកជន​

កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ ករណី​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​សម្បត្តិ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ជនខិលខូច​បាន​លួច ទន្ទ្រាន ឈូសឆាយ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិឯកជន​។​

​នៅក្នុង​ឳ​កាស​នោះ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ថ្លែងថា​÷ ដីព្រៃ​លិច​ទឹក​គឺជា​ជម្រក​(​សម្បុក​)​ត្រី​ពង នៅ​រដូវ​ទឹក​លិច និង​ជា​តំបន់​ជីវចម្រុះ​ត្រូវ​អភិរក្ស ដែល​កន្លងមក​រដ្ឋបាល​ខេត្តកំពង់ចាម បានចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ និង​បាន​ទប់ស្កាត់​រាល់​ការរំលោភ ការ​ឈូសឆាយ ការដុត​រាន និង​ការលក់ដូរ​ដោយ​ខុសច្បាប់ ព្រោះ​ដីព្រៃ​លិច​ទឹក ជា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ដែលមាន​សារ​:​សំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជា​សហគមន៍ និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ប៉ុន្តែ​ទន្ទឹមនេះ ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​ដី​តំបន់​ខាងលើនេះ​មកជា​កម្មសិទ្ធិឯកជន​ទៅវិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×