Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​តាខ្មៅ ចំនួន ៧៥ នាក់ បានជា​សះស្បើយ ត្រូវបាន​អាជ្ញាធរខេត្ត​អនុញ្ញាតឱ្យ​ឡប់​ទៅផ្ទះ​វិញ​

ខេត្តកណ្ដាល​៖ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២៨ នាក់​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បឋមសិក្សា ក្រពើ​ហា និង​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៤៧ នាក់ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូង​លាភ បានជា​សះស្បើយ និង​ត្រូវបាន​អាជ្ញាធរ​ខេត្តកណ្ដាល អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ។​

​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​បាន​ខេត្តកណ្ដាល រួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​ក្រុង​តាខ្មៅ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៥ នាក់ ដែល​មកពី​មណ្ឌល​សម្រាក​ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូង​លាភ និង​បឋមសិក្សា​ក្រ ពើ​ហា ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ មណ្ឌល​សម្រាប់​ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូង​លាភ​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧៥ នាក់ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ក៏បាន ថ្លែង​នូវ​ការកោតសរសើរ​ដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរ​ក្រុង​តាខ្មៅ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់ ការពារ​នូវ​សន្តិសុខ សុវត្ថិភាព ពិនិត្យ និង​តាមដាន​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុង​តាខ្មៅ ក៏ដូចជា​ទូទាំង​ខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់​នូវ​អាហារ​សមរម្យ ជូន​ពួកគាត់​ផងដែរ​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន ដែល​ទើប​ជាសះស្បើយ​ចំនួន ៧៥ នាក់ ពេលដែល​ត្រឡប់ទៅផ្ទះ​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ឱ្យបាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ ក្នុងករណី​មាន​បញ្ហា​សុខ​ភាពមិនប្រក្រតី ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ហើយ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​ការបង្ការ ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ ៣​កុំ ឱ្យបាន​គ្រប់គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង ៧៥ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ១០ គីឡូក្រាម មី ១ កេស ត្រីខ ១​យួរ ម៉ាស ១ ប្រអប់ និង​ថវិកា ៥​ម៉ឺន​រៀល ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×