Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​២​ខ្នង​នៅ​ស្រុក​កំពង់ត្រឡាច ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ឆេះ​អស់ទាំង​ស្រុង​

កំពង់ឆ្នាំង​៖ ផ្ទះ​២​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង កាលពី​វេលា​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ចក ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​ទំហំ​៧ × ៩ ម៉ែត្រ ជញ្ជាំង​ឈើ ដំបូល​ស៊ី​ប្រូ ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន សា​វ៉េ​ត ភេទ​ស្រី អាយុ​៥២ ឆ្នាំ (​ឆេះ​ទាំងស្រុង​) ឆេះ​ម៉ូតូ​០១​គ្រឿង ស្រូវ​២,៥​តោន និង​ម៉ាស៊ីនបូមទឹក​០៣ គ្រឿង​។ ២/​ផ្ទះ​ទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ សោម ជន ជញ្ជាំង​ឈើ ដំបូល​ក្បឿង (​ឆេះ​ជញ្ជាំង​អស់​មួយ​ចំហៀង​)​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​ផ្សែង​បាន​ហុយ​ចេញ​ខ្មួលខ្មាញ់ ឡើង​ទៅលើ ហើយក៏​បាននាំគ្នា​ចេញ​ជួ​ួ​យ​ពន្លត់ និង​បាន​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់ត្រឡាច​ជួយ​ពន្លត់ មិន​ឲ្យ​ឆេះ​រាលដាល​បន្តទៀត​។​

​នៅក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។ បើតាម​ការសន្និដ្ឋាន​ដំបូង​របស់​សមត្ថកិច្ច ករណី​អគ្គីភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ៕​ ដោយ ៖ សារឿន​

×