Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា ៖ រដ្ឋាភិបាល​វៀតណាម នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​ការបណ្ដេញចេញ ចំពោះ​ពលករ​បរទេស​ខុសច្បាប់​កំពុង​ធ្វើ ការងារ​នៅ​វៀតណាម​

ហាណូយ ៖ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០២១ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានចេញ​សេចក្តីជូនដំណឹង​ថា រដ្ឋាភិបាល​វៀតណាម នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​ការបណ្ដេញចេញ ចំពោះ​ពលករ​បរទេស​ខុសច្បាប់​កំពុងធ្វើការ​ងារ​នៅ​វៀតណាម​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​កិត្តិយស​សូម​ជម្រាប ជូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​វៀតណាម ជ្រាបថា យោង​សារព័ត៌មាន វៀតណាម (Viet Nam News) ចុះផ្សាយ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ បានឱ្យដឹងថា រដ្ឋាភិបាល វៀតណាម នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​ការបណ្ដេញចេញ ចំពោះ​ពលករ​បរទេស​ខុសច្បាប់​កំពុង​ធ្វើ ការងារ​នៅ​វៀតណាម​។ ក្រសួង​ការងារ យុទ្ធជន និង​សង្គមកិច្ច​វៀតណាម បានស្នើ​អាជ្ញាធរខេត្ត និង​ក្រុង នានា ពិចារណា​លើ​ការបណ្ដេញចេញ​ចំពោះ​ពលករ​បរទេស ដែល​គ្មាន​លិខិតអនុញ្ញាត​ធ្វើការ​ងារ (work permits) ត្រឹម​តូ​វ ឬ​អ្នក​មិន​គោរព​តាម​វិធាន​ស្ដីពី​ការចូល និង​ចេញ (entry and exit rules)​។

​ករណី នេះ អាជ្ញាធរ​មូលដ្ឋាន និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា នឹង​ពង្រឹង​ការត្រួតពិនិត្យ​លិខិតអនុញ្ញាត​ការងារ និង ចំនួន​ពលករ​បរទេស​នៅតាម​សហគ្រាស និង​គ្រឹះស្ថាន​នានា ដោយ​អនុវត្តតាម​នីតិវិធី​ជា​ធរមាន ដើម្បី​ជៀសវាង​ការប្រើប្រាស់​ពលករ​ខុសច្បាប់​នៅ​វៀតណាម​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន សូម​ប្រជាពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​វៀតណាម ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ច្បាប់​ការងារ និង​វិធាន​ស្ដីពី​ការចូល និង​ចេញ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​វៀតណាម​។​

​ឆ្លៀតឱកាស​នេះ​ផងដែរ សូម​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងមាន​វត្តមាន​នៅ​វៀតណាម មេត្តា​បន្ត​ថែរក្សា សុខភាព​ឱ្យបាន​ល្អ ដោយ​អនុវត្ត​វិធានការ​ការពារ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ រក្សា​អនាម័យ និង​អនុវត្ត តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ សំដៅ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×