ភ្នំពេញ÷ជនសង្ស័យ២នាក់ធ្វើជាដើររើសអេតចាយឃើញរាងស្ងាត់បានចូលទៅលួចម៉ូតូសណ្តោងរុឺម៉កបាន២គ្រឿងនៅផ្សារបឹងឈូកសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រួចនាំគ្នាព្យាយាមជិះរត់គេចខ្លួនតែត្រូវបានអ្នកសារព័ត៌មាននិងសមត្ថកិច្ចឃើញទាន់ដេញតាមរហូតមកដល់ផ្លូវសឡាខណ្ឌមានជ័យត្រូវក្រប៊ួចវាយខ្នោះបានទាំង២នាក់ និងយកបានម៉ូតូសណ្តោងរ៉ឺម៉កមកវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចចូលថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ ទីតាំងឃាត់បានស្ថិតនៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ៖ ១ ឈ្មោះពៅភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះតឺភេទប្រុសអាយុ១៧ ឆ្នាំ បានសារភាពថាខ្លួនពិតជាបានចូលទៅលួចម៉ូតូសណ្តោងរ៉ឺម៉កទាំង២គ្រឿងនោះពិតមែនដោយសារតែឃើញស្ងាត់ក៏ពួកគាត់ចូលទៅលួចយកតែម្តងទៅគោលបំណងយកទៅលក់តែដោយកំពុងតែជិះមកតាមផ្លូវត្រូវម្ចាស់រ៉ឺម៉កបានដេញតាមនិងរាយការណ៍ទៅវិទ្យុ ABC ទើបអ្នកសារព័ត៌មាននិងសមត្ថកិច្ចដេញតាមពីក្រោយឃើញជនសង្ស័យកំពុងតែជិះតាមផ្លូវសឡាក៏ឃាត់បានទាំង២នាក់តែម្តងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌមានជ័យចុះមកដល់ រួចក៏បានវាយខ្នោះប្រគល់ទៅឲ្យខាងសមត្ថកិច្ចខណ្ឌសែនសុខវិញ ដោយជនសង្ស័យទាំង២នាក់នោះបានលួចម៉ូតូសណ្តោងរុឺម៉កចេញពីផ្សារបឹងឈូកក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រួចនាំខ្លួនជនសង្ស័យទាំង២នាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អមដើម្បីធ្វើការសួរនាំបន្តនិងចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ សាមេត


