Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបើកបរដោយប្រុងប្រយ័ត្ន ៖ មនុស្ស ៥៧៥នាក់ ស្លាប់ និងរបួស ១៤៤១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៣៧ថ្ងៃ

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN ថា មនុស្សចំនួន ៥៧៥នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១៤៤១នាក់ ក្នុងនោះធ្ងន់ចំនួន ៨២៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ១៣៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ក្នុងនោះធ្ងន់ចំនួន ៩នាក់ និងស្រាល ៧នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៣៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨០៦៩០គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៨៧៥៨គ្រឿង និងរថយន្តចំនួន ២១៩៣២គ្រឿង ក្នុងនោះរថយន្តតូច ១៦៩៥៣គ្រឿង និងធំ ៤៩៧៩គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×