Saturday, February 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ នឹងបើក មហាសន្និបាត ពិចារណា លើការហាមឃាត់អាវុធនៅមីយ៉ាន់ម៉ា

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអាទិត្យកន្លងទៅថា មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនឹងគ្រោងពិចារណាលើសេចក្តីព្រាង ដំណោះស្រាយមួយមិនជាប់កាតព្វកិច្ច ដែលហៅថា(ការព្យួរជាបន្ទាន់)នូវការផ្ទេរអាវុធទៅឲ្យរបបយោធាមីយ៉ាន់ម៉ា។

សេចក្តីព្រាងសម្រេចចិត្តខាងលើ គឺធ្វើឡើងដើម្បីអំពាវនាវឱ្យមានការផ្អាកជាបន្ទាន់នូវការផ្គត់ផ្គង់ការលក់ ឬការផ្ទេររាល់អាវុធគ្រាប់រំសេវ និងឧបករណ៍ដែលទាក់ទងនឹងយោធាដោយផ្ទាល់និង ដោយប្រយោលទៅប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មានអន្តរជាតិមួយថា៖ «កិច្ចប្រជុំនេះនឹងធ្វើឡើងដោយផ្ទាល់ ដោយមិនមែនតាមអនឡាញ។ ក៏ប៉ុន្តែមិនដូចសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សេចក្តីសម្រេចចិត្តនៃមហាសន្និបាត មិនត្រូវបានអនុវត្តទេ ប៉ុន្តែធ្វើឱ្យមានអត្ថន័យនយោបាយខ្លាំងទៅវិញ។ ប្រសិនបើការយល់ព្រមពីមតិឯកភាព មិនអាចសម្រេចបានទេនោះ មហាសន្និបាតពេញលេញដែលមានសមាជិក ១៩៣ ប្រទេសនឹងធ្វើការបោះឆ្នោតលើវិធានការណ៍តែម្តង។

បើតាមការណែនាំពីប្រទេស Liechtenstein ដែលមានការគាំទ្រពី សហគមន៍អ៊ឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងនោះ វិធានការណ៍នេះនឹងត្រូវយកមកពិចារណា នៅក្នុងកិច្ចប្រជុំពេញអង្គដែលបានកំណត់ នៅថ្ងៃអង្គារវេលាម៉ោង ៧ ល្ងាចនេះ។ សេចក្តីព្រាងច្បាប់នេះត្រូវបានស្ថិតក្នុងការចរចា និងសម្រេចចិត្តអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយក៏ត្រូវបានសហការដោយប្រទេសចំនួន ៤៨ ជាមួយប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសអាស៊ីតែមួយគត់។

សេចក្តីថ្លែងការណ៍នេះ ក៏អំពាវនាវដល់យោធាឱ្យ “បញ្ចប់ស្ថានភាពអាសន្ន” និងបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហឹង្សា ប្រឆាំងនឹងបាតុករដោយសន្តិវិធី ក៏ដូចជា ដោះលែងលោក Win Myint ដែលជាទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជីភ្លាមៗ និងដោយឥតលក្ខខណ្ឌ។ សេចក្តីព្រាងនេះបន្ថែមការអំពាវនាវឱ្យ“ អនុវត្តយ៉ាងឆាប់រហ័ស” នូវការឯកភាពគ្នា ៥ ចំណុចដែលបានឈានដល់ ជាមួយមេដឹកនាំមកពីប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃទី ២៤ ខែមេសាកន្លង ដើម្បី“ សម្រួលដល់ដំណើរទស្សនកិច្ច” របស់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា និង ដើម្បីផ្តល់ “ការចូលដំណើរការមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងគ្មានការរំលោភបំពាន” ។ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានអំពាវនាវជាយូរមកហើយឱ្យមានការហាមឃាត់ អាវុធលើប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈក្រុមប្រឹក្សាសន្តិសុខបានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីថ្លែងការណ៍ចំនួន ៤ ស្តីពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរាល់លើក ពួកគេហាក់មិនចុះសម្រុងនឹងគ្នានៅក្នុងការចរចាជាពិសេស ទីក្រុងប៉េកាំង៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×