Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនេសាទថៃ រកឃើញបំណែកអវកាស នៅបាតសមុទ្រ អ្នកជំនាញបញ្ជាក់ថា វត្ថុមូលនេះគឺជា…

យោងតាមការចុះផ្សាយរបស់កាសែត bangkokpost នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា វត្ថុមូលដែលគេជឿថា ជាកម្ទេចកម្ទីពីការបាញ់បង្ហោះផ្កាយរណប ឬយានអវកាស ត្រូវបានរកឃើញបាតសមុទ្រ ក្បែរកោះមួយនៅឆ្នេរសមុទ្រភូកេត។

ប្រតិបត្ដិការនេះរកឃើញនេះ ត្រូវបានពិពណ៌នាដោយមេបញ្ជាការតំបន់កងនាវាចរទី៣ លោកឧត្តមនាវីឯក Choengchai Chomchoengpaet នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ។

លោកឧត្តមនាវីឯក Choengchai បាននិយាយថា វត្ថុនោះត្រូវបានរកឃើញដោយអ្នកនេសាទក្នុងស្រុក កាលពីដើមខែនេះ។ វាជាវត្ថុប្រហោងស្រដៀងទៅនឹងអាលុយមីញ៉ូម ដែលមានអង្កត់ផ្ចិតប្រហែល ៤៥ សង់ទីម៉ែត្រ។

វាស្ថិតនៅលើបាតសមុទ្រប្រហែល ៦ ម៉ែត្រ ក្រោមផ្ទៃដី ចម្ងាយ ២០ ម៉ែត្រពីឆ្នេរសមុទ្រកោះ Koh Ael នៅឃុំ Chalong ស្រុក Muang ខេត្តភូកេត។

លោកបាននិយាយថា អ្នកឯកទេស មកពីអង្គភាពកំចាត់ជាតិផ្ទុះ នៃតំបន់កងនាវាចរទី៣ បានទៅពិនិត្យមើលវា។ ពួកគេបានថតរូប ហើយបញ្ជូនវាទៅនាយកដ្ឋាននាវាចរណ៍កងទ័ពជើងទឹក ដើម្បីពិនិត្យ។

នាយកដ្ឋានគ្រាប់បែកបានសម្រេចថា វាប្រហែលជាផ្នែកមួយ នៃធុងប្រេងពីរ៉ុក្កែត ដែលត្រូវបានប្រើ ដើម្បីបាញ់បង្ហោះផ្កាយរណប ឬយានអវកាស។ ការស្រាវជ្រាវតាមអ៊ីនធឺណិតបានបង្ហាញថា វត្ថុស្រដៀងគ្នាត្រូវបានគេរកឃើញនៅកន្លែងជាច្រើន នៅលើផ្ទៃផែនដី។

នាយកដ្ឋាននេះបានទាក់ទងទៅទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអវកាស (GISTDA) និងវិទ្យាស្ថានស្រាវជ្រាវតារាសាស្រ្តជាតិថៃ ដែលបានបញ្ជាក់ថា វត្ថុនោះប្រហែលជាផ្នែកមួយនៃធុងផ្ទុកប្រេងរ៉ុក្កែត។

ទីភ្នាក់ងារ GISTDA បាននិយាយថា វត្ថុប្រភេទនេះ ជាធម្មតាផ្ទុកនូវសារធាតុគីមីដូចជា អាម៉ូញាក់ ឬអ៊ីដ្រូសែន ដែលអាចបង្កគ្រោះថ្នាក់ ដល់សុខភាពផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×