ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីព្រឹក នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច កើតមានករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតផ្ទះ ចំនួន០២ ខ្នង។
១/ផ្ទះទំហំ ៧ គុណ ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលស៊ីប្រូ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១ គ្រឿង ស្រូវ២.៥ តោន ម៉ាស៊ីនបូមទឹក០៣ គ្រឿង។ ២/ផ្ទះទំហំ ៨ គុណ ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងមួយផ្ទាំង)។ មូលហេតុក្នុងករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០១រថយន្តទើបពន្លត់បានទាំងស្រុង។
នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
បន្ទាប់ពីអ្នកយកព័ត៌មានយើង បានផ្សព្វផ្សាយ នាវេលាម៉ោង ៨ ព្រឹកមិញថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២១លោកសន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច ជាប្រធានសសយកស្រុកកំពង់ត្រឡាច បានរៃបានថវិកា ពីក្រុមយុវជនរបស់លោក រួមនឹងថវិការបស់លោកផ្ទាល់ផងដែរ ហើយមានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន យកមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដែលមានឈ្មោះបានជម្រាបជូនខាងលើ។
ព័ត៌មានបន្ត ខាងលោកមេឃុំច្រេស និងក្រុមប្រឹក្សាឃុំច្រេស នាវេលាម៉ោង ៨ និង ៣០ នាទីថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២១ ក៏មានថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនក្រុមគ្រួសារជនរងគ្រោះផងដែរ។

ព័ត៌មានបន្តទៀត ខាងលោកសមត្ថកិច្ចអធិការប៉ូលីសស្រុកកំពង់ត្រឡាច នាវេលាម៉ោង ៨ និង ៤៥ នាទី ថ្ងៃទី ១៨ ខែឧសភាឆ្នាំ២០២១ ក៏មានថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារជនរងគ្រោះ ដែលបានដែលមានឈ្មោះខាងលើបានឆេះផ្ទះ។
ព័ត៌មានចុងក្រោយសំរាប់ព្រឹកនេះវេលាម៉ោង 9:00ថ្ងៃទី 18 ខែឧសភាឆ្នាំ 2021 មានក្រុមកាកបាទក្រហមស្រុកកំពង់ដឹកនាំដោយលោកអាំសុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច លោកស្រីមែនបុប្ផាអភិបាលរងស្រុកកំពង់ត្រឡាចនិងក្រុមការងារកាកបាទក្រហមរបស់លោកទាំងអស់គ្នា បានយកថវិកា គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់គ្រួសារជនរងគ្រោះដែលបានឆេះផ្ទះនេះផងដែរ។
ចំណែកក្រុមគ្រួសារ ដែលមានឈ្មោះនៅខាងលើ បានថ្លែងអំណរអរគុណ ដល់អស់លោកលោកស្រី ដែលដែលជាថ្នាក់ដឹកនាំស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានវត្តមាន បានមកជាមួយពួកគាត់ នៅពេលដែលពួកគាត់ កំពុងតែពិបាកចិត្តជាខ្លាំង ដូចសុភាសិតបុរាណលោកបានពោលថា ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ។

ហើយពួកគាត់លើកដៃសំពះ ពេលនេះគាត់ក្រីក្រហើយ គ្មានផ្ទះនៅតទៅទៀតទេ ពីព្រោះផ្ទះគាត់ឆេះអស់ហើយ គាត់សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី សប្បុរសជននានាទាំងអស់
បន្ទាប់ពីបានមើលព័ត៌មាន និងអ្នកយកព័ត៌មានយើង បានផ្សាយផ្ទាល់ សូមអាណិតមេត្តាជួយរូបគាត់ផង ដើម្បីបានផ្ទះនៅជាបន្តទៀត ហើយគាត់សូមប្រសិទ្ធិពរជ័យ ជូនដល់ក្រុមការងារ អស់លោកលោកស្រីទាំងអស់ សូមជួបនូវពុទ្ធពរទាំងបួនប្រការ អាយុ: វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖មីដា



