ភ្នំពេញ ៖ ប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ ក្រោមដេីមឈេីបង្កការភ្ញាក់ផ្អេីល ដល់សមត្ថកិច្ច ចុះមកព័ទ្ធខ្សែមិនឲ្យប្រជាពលរដ្ឋ ចូលក្បែរទីតាំងកេីតហេតុ ទុកសមត្ថកិច្ចជំនាញចុះមកពិនិត្យ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅលេីសួនច្បារមាត់ទន្លេ ទល់មុខសណ្ឋាគារឥណ្ឌូចិន ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុបុរសខាងលេី បានដេីសុំលុយអ្នកលក់ភេសជ្ជៈ ទិញបាយហូប តែបែរជាឃេីញបុរសដែលបានស្លាប់នោះទិញស្រាផឹកទៅវិញ ផឹករួចដេីទៅដេកក្រោមដេីមឈើដោយដោះអាវដាក់លេីកាបូបស្ពាយរួចយកមកកេីយ ក៏ដេកលក់រហូតស្លាប់តែម្ដង ទេីបបង្កការភ្ញាក់ផ្អេីល ដល់សមត្ថកិច្ចចុះមកព័ទ្ធខ្សែ និងការពារទីតាំងកេីតហេតុខាងលេី។

សពត្រូវបានគេស្គាល់មានឈ្មោះ វុធ ជាជនអាណាថា ដេីរដេកតាមសួន ជួរមាត់ទន្លេ មានចរិតស្លូតបូតចូលចិត្តពិសាស្រាជាប្រចាំ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញមកយកសំណាក ឃេីញថាអវិជ្ជមាន បានប្រគល់ជូនសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យបន្ត និងយកសពជនអណាថាខាងលេី ទៅបូជាតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សារឿន