ភ្នំពេញ ៖ ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ស្រាប់តែបង្ហោះរូបសាងភ្នួសបួសជាព្រះសង្ឃ ដោយមិនដឹងថា បានទៅបួសតាំងពីកាលណាមកនោះទេ។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ថាលោកបានភ្ជាប់ខ្លឹមសារប្រធានបទចោទជាសំណួរយ៉ាងចាក់ដោតថា តើបុណ្យអាចយកមកសងអំពើបាបបានដែរឬទេ?។

ក្នុងនោះ ឯកឧត្តម ម៉ុង ប្ញទ្ធី បានសរសេររៀបរាប់បញ្ជាក់ប្រាប់ពីរយៈពេលនៃការបួស និងថែមទាំងធ្លាប់បានធ្វើជាអាចារ្យទៀតផង ប៉ុន្តែ ហាក់នៅមិនទាន់យល់ច្បាស់អំពីអំពើបាប និងបុណ្យ ដោយបានលើកជាសំណួរឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានបួសជាសង្ឃ ៥ ព្រះវស្សា ហេីយសិកមកវិញ ធ្វេី អាចារ្យ ទៀត ចេះតែឮការជជែក តៗគ្នាមក ថា មិនអាច យកបុណ្យ មកសង និង អំពេីបាបបានទេ ដោយសារតែ បុណ្យ និងបាប វាដូចជាទឹក និង ប្រេង អីចឹងដែ ។ ហេតុដូច្នេះ ហើយ ខ្ញុំសុំឲ្យប្រិយមិត្តយេីងណា ដែលអាចឆ្លេីយបំភ្លឺបាន ព្រះមេត្តា និងមេត្តាជួយស្រាយបំភ្លឺ ដេីម្បីទុកជាគតិដល់រូបខ្ញុំ ដែលនៅ ស្រពេចស្រពិល ហេីយនិងអាចឲ្យប្រិយមិត្ត យេីងមួយចំនួនទៀត ដែលនៅ មិនទាន់ យល់ច្បាស់ បានយល់ដឹង ដេីម្បី ងាយស្រួល អនុវត្តតាមតទៅអនាគត គួរពុំគួរ សូមមេត្តាអភ័យទោសផង។»។

ក្រោយពីបានឃើញបែបនេះ បានធ្វើមហាជាច្រើនដែលហាក់មានការយល់ដឹងជ្រោជ្រះអំពីរឿងនេះ បានចូលរួមបញ្ចេញជាមតិស្រាយបំភ្លឺយ៉ាងច្រើន ដោយក្នុងនោះមតិមួយបានលើកយកមកពន្យល់ថា៖ «- បាប គឺជាអកុសលកម្មទាំងឡាយ កើតឡើយដោយ កាយ វាចា ចិត្ត ជារួមគឺជាអំពើមិនល្អ ដែលប្រាសចាកសិក្ខាបទសិលប្រាំ រួមមាន អំពើកេងប្រវ័ញ លួច ប្លន់ អំពើពុករលួយ សម្លាប់សត្វ វាចាកុហក់បង្កាប់បង្ខូច ចាក់រុក សេពគ្រឿងស្រវឹងគ្រឿងញៀន ប្រព្រឹត្តខុសក្នុងកាម…ល ។ បុគ្គលសាងបាប បាបរមែងឲ្យផលវិញ ក្នុងពេលបច្ចុប្បន្នជាតិផង និង អនាគតជាតិផង។

- បុណ្យ គឺជាកុសលកម្មទាំងឡាយ ដែលកើតចេញ ពី កាយ វាចា និង ចិត្ត។ ការឲ្យទាន ការពោលពាក្យពិតសច្ចៈ ការសមាធិអបរំចិត្ត ការជួយសង្គ្រោះ ជាដើម ល នេះជាបុណ្យ។ បុគ្គលសាងបុណ្យរមែងឲ្យផលវិញ ទាំងបច្ចុប្បន្នជាតិ និង អនាគតជាតិ។
=> ជាមនុស្សសមញ្ញ រមែងជៀសមិនផុត ពីការសាងអំពើបាបខ្លះ ត្បិតជាកិច្ចចិញ្ចឹមជីវិត ប៉ុន្តែឱកាសមាន ក៏អាចសាងបុណ្យកុសលវិញខ្លះ ដូច្ចេះ បាប និងបុណ្យ ប្រៀបដូចជាបំណុលចាស់ដែលយើងត្រូវតែសង និងទទួលខុសត្រូវ ដោយមិនអាចយកបុណ្យទៅលាងបាបបានឡើយ។
ដោយសេចក្តីគោរព និងចំណេះដឹងបន្តិចបន្តួច សូមលោកពូមេត្តាអធ្យាស្រ័យ ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











