Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ! បែកធ្លាយសារសំឡេង ដេត ម៉ាលីណា និយាយពីគម្រោងការធ្វើបាបជាមួយអតីតឪពុកក្មេក ទៅលើលោក ឌួង ឆាយ (វីដេអូ)

ភ្នំពេញ ៖ វីដេអូនៃសារសំឡេង ដែលមានរយៈពេលជិត ៥ នាទី ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាសំឡេងរបស់អ្នក ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ កំពុងត្រូវបានបែកធ្លាយ នៅលើបណ្តាញសង្គមទាំងហ្វេសប៊ុក និងយូធូប ខណៈមហាជនក៏មានការភ្ញាក់ផ្អើលជាខ្លាំង។

តាមរយៈសារសំឡេង និងនិយាយឆ្លើយឆ្លងជាមួយបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ អ្នកនាង ដេត ម៉ាលីណា បានទម្លាយចេញខ្ទេចពីគំរោងការធ្វើបាបរបស់អតីតឪពុកក្មេក ឌួង ងៀប មកលើកូនប្រុសបង្កើតខ្លួន គឺអតីតស្វាមី ឌួង ឆាយ តែម្តង ពាក់ព័ន្ធនឹងស្រីកំណាន់របស់លោក ឌួង ងៀប គឺនាង ប្រាក់ ស៊ីណា។ លើសពីនេះ អ្នកនាង ដេត ម៉ាលីណា ប្រាប់ថា អតីតឪពុកក្មេក ឌួង ងៀប ក៏តែងបានព្យាយាមទិញទឹកចិត្តនាង ឲ្យនិយាយតែអ្វីអាក្រក់ពី ឌួង ឆាយ និងបង្គាប់ឲ្យលែង ឌួង ឆាយ ដោយសន្យានឹងចែកដីកេរ្តិ៍ឲ្យ តែអ្នកនាង ដេត ម៉ាលីណា ថាចាញ់បោក។

ក្រៅពីហែកកេរ្តិ៍អតីតឪពុកនេះ រឿងដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺថា ក្នុងអំឡុងពេលក្រោយលែងលះអតីតស្វាមី អ្នកនាង ដេត ម៉ាលីណា ក៏បានទម្លាយខ្ទេចពីរឿងខ្លួនឯងផ្ទាល់ ដើរផឹកស៊ីដាច់ៗយប់ ដែលសូម្បីទៅទាំងបំពានបម្រាមគោចរ និងក៏បានបញ្ជាក់ឡើងញាក់សាច់ទៀតថា តែងចូលចិត្តបើកឡាន ជាពិសេសពេលស្រវឹងម្តងៗ។

តែយ៉ាងណា ចំពោះវីដេអូសារសំឡេង ដែលមហាជនយល់ថាជាសំឡេងពិតរបស់អ្នកនាង ដេត ម៉ាលីណា ១០០% ក៏ដោយ ក៏យើងមិនទាន់អាចកំណត់បានថាជាសំឡេងរបស់នាង ឬ ក៏យ៉ាងណានោះទេ។ ហេតុនេះ ដើម្បីកាន់តែច្បាស់ គឺមានតែរង់ចាំការបកស្រាយពីសាមីខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×