Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគណៈទាក់ទងបរទេសកម្ពុជា និងវៀតណាម ប្តេជ្ញាពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនង មិត្តភាព ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ឧសភានេះ ក្នុងនាមប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហាយជុង (Le Hoai Trung) ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ សំដៅរួមចំណែកពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឡេ ហាយជុង ដែលត្រូវបានថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង ជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្តវៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់ឯកឧត្តមក្នុងកិច្ចការបក្ស និងរដ្ឋាភិបាល ព្រមទាំងបានសំដែងសារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុំម្មុយនីសវៀតណាម។

ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាត Covid19 ហើយ ដែលសម្រេចបានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ ក្នុងខណៈដែលពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឱនភាពខ្លាំង។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×