ភ្នំពេញ ៖ រថយន្តបូមលូ បុករះកិនម៉ូតូជាប់ក្រោមរថយន្ត រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងឈប់ស្តុប បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីដំណេីរ ឈប់ចោមរោមមេីល បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះមកជួយសម្រួលចរាចរណ៍ នៅចំណុចកេីតហេតុខាងលេី។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្តុបកែងបត់ទៅរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកេីតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថា រ៉ា អាយុ៣៩ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅសង្កាត់ទួលសង្កែ និងបម្រេីការងារនៅម្ដុំព្រែកអញ្ចាញ បានជិះម៉ូតូម៉ាកXR ពណ៌ក្រហមពាក់ផ្លាកលេខកំពង់ចាម1H-9197 ម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៦អា ពីជេីងទៅត្បូង ពេលមកដល់ចំណុចកេីតហេតុ ប្រុងឆ្លងស្តុប តែមេីលទៅឆ្លងមិនទាន់ក៏ឈប់ស្តុប ក៏មានរថយន្តបូមលូពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2AF-5072 បេីកបរទិសស្របគ្នា បានបុកពីក្រោយ កិនម៉ូតូជាប់ក្រោមរថយន្ត និងអ្នកបេីកម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកតៃកុង បេីកទ្វាចុះដាក់មេប្រូចបាត់ស្រមោល។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ មកធ្វេីការវាស់វែង យកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅអធិការខណ្ឌជ្រោយចង្វារ រងចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន

