Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បើក​លឿន ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​

​ភ្នំពេញ ÷ រថយន្ត​ដឹកទំនិញ​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​អេ​ច​ប្រេ​ស​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​រះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​ដួល​ដល់​ដី​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹកទំនិញ របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​អេ​ច​ប្រេ​ស​មួយគ្រឿង ពណ៌​ទឹកក្រូច​ពាក់​ផ្លាកលេខ ភ្នំពេញ​3-F 4590 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ព្រូ​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការខូចខាត​ផ្នែក​ចំហៀង​ខាង​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ រួច​បាន​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

×