ប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជាស្គាល់ហើយ ឈ្មោះ Ah Gi Leader ជាអ្នកលក់ឡេអនឡាញដ៏ល្បីឈ្មោះ ដែលធ្លាប់ត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំងក្លា ដោយសារផលិតរឿង «ទុំទាវ២០២១» បែបលេងសើចជាន់ពន្លិចប្រមាថសាសនា ហើយនៅទីបំផុត ត្រូវបានក្រសួងវប្បធម៌កោះហៅឲ្យចូលខ្លួនសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាបញ្ចប់រឿង។

ដោយឡែក ថ្មីៗនេះ អាជី បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ខណៈបានឃើញវីដេអូចែករំលែកព្រោងព្រាតបង្ហាញអ្នកលក់ឡេសុិចស៊ីរូបនេះ ត្រូវបាននារី២នាក់បានលើកគ្នាមួយក្រុម មកចង្អុលមុខដល់មុខផ្ទះ ដោយចោទថា អាជី បានចូលមក mention ហៅពួកនាងសុទ្ធតែឈ្មោះដូច «ឆ្កែ» ខណៈ អាជី បានប្រកែកថាមិនបានធ្វើ ព្រោះមិនបានបញ្ចេញឈ្មោះផង។
តែទោះយ៉ាងណា ខណៈពេលកំពុងធ្វើដំណើរចាកចេញពីកន្លែងជម្លោះ នារីទាំងពីរនាក់ត្រូវជាបងប្អូននិងគ្នាដែលក៏ជាអ្នកមិនធម្មតាដែរ បានបញ្ជាក់ថា មិនឲ្យ អាជី រួចខ្លួនឡើយ ដោយពួកគេនឹងធ្វើពាក្យបណ្តឹងចាត់ការ អាជី ឲ្យដឹងដៃម្តង។
ងាកមក អាជី វិញ ក្រោយនារីបងប្អូនទាំងពីរ បានមកចង្អុលមុខដល់មុខផ្ទះ ក៏បានបង្ហោះសារបែបនេះថា៖ «Cameraចាប់បានទាំងអស់ ខ្ញុំរស់នៅបែបខ្ញុំហេតុអីមកបំពានការរស់នៅរបស់ខ្ញុំ ? មករករឿងខ្ញុំដល់ផ្ទះ ចង្អុលមុខខ្ញុំរកវៃខ្ញុំទៀត ? ផុសVideoមុខខ្ញុំសាធារណៈ រើសដាក់ខ្លួនថាខ្ញុំថាអោយគាត់? តើខ្ញុំមានបានផុសរូបគាត់ និយាយឈ្មោះគាត់ចំៗទេ គាត់ចេះតែស្មានរើសដាក់ខ្លួនហើយមករករឿងខ្ញុំ? ផុសVideo ខ្ញុំក្នុង story គាត់ហើយ Post status mention ឈ្មោះខ្ញុំរកផ្ទះខ្ញុំទៀត ច្បាប់មានទេ? មកប៉ះពាល់ខ្ញុំមុនទាំងអស់ តើខ្ញុំបាននិយាយចំឈ្មោះគាត់ រឺលើករូបគាត់បង្ហាញទីសាធារណៈដូចគាត់ធ្វើដាក់ខ្ញុំទេ? សុំភស្តុតាង សុំច្បាប់ដោះស្រាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















