Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​ឯកឧត្តម ស៊ី ជីន​ពីង ដែល​យាន​អាវ​កាស “​ស៊ូ​រ៉ុង​” ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​អង្គារ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ព​ជា បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដែល​យាន​អាវ​កាស “​ស៊ូ​រ៉ុង​” បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​អង្គារ ក្នុង​បេសកកម្ម “​ធាន​វិ​ន​-១ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​សាទរ​យ៉ាង​ស្មោះស្ម័គ្រ ជូន​ចំពោះ ឯកឧត្តម រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្នុងឱកាស​ដែល​យាន​អាវ​កាស «​ស៊ូ​រ៉ុង​» បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​អង្គារ ក្នុង​បេសកកម្ម “​ធាន​វិ​ន​-១” កាលពី​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២១​។ នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​មួយទៀត ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​អាវ​កាស និង​ការរុករក​ក្នុង​លំហ​អាកាស​របស់​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា “​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សមិទ្ធផល​ដ៏​ធំធេង​នេះ​នឹងចូលរួម​ចំណែក​ដ៏​ធំធេង​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​ចិន ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ការអភិវឌ្ឍ និង​ការរុករក​វិទ្យាសាស្ត្រ​របស់ មនុស្សជាតិ​ទាំងមូល​។​
​សូម ឯកឧត្តម ទទួល​នូវ​ការ​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​ពី​ខ្ញុំ និង​សូម​ជូនពរ ឯកឧត្តម មាន​សុខ​ភាពល្អ សុភមង្គល និង បន្ត​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស​អោយបាន កាន់តែ​រុងរឿង​ថែមទៀត​”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×