Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​អាគារ​ខុន​ដូ​មួយ សង្ស័យ​ករណី​គ្រឿងញៀន​

ភ្នំពេញ ÷ កម្លាំងចម្រុះ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល អន្តោប្រវេសន៍ និង​កម្លាំង​អន្តរាគមន៍​ពិសេស SDU បាន​ឆ្មក់​ឡោមព័ទ្ធ​ទីតាំង​អាគារ​ខុន​ដូ​មួយកន្លែង ដែល​នៅ​ក្នុងនោះ​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​ផងដែរ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ចុះបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ០០​និង​៣០ នាទី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៩៥ កែង​និង​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្ន​ពេញ​។​

​ដោយ​យោងតាម​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ខាង​កម្លាំងចម្រុះ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគ​បាល​អន្តោប្រវេសន៍​និង​ខាង​កម្លាំង​នគរបាល​ពិសេស​SDU​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​ខុន​ដូ​ដែល​មានការ​ពពាក់ពពូន​និង​ប្រមូល​ម្តុំ​សង្ស័យថា​នៅក្នុង​នោះ​មាន​ផ្ទុក​នៅ​គ្រឿងញៀន​។​

​ក្រោយពី​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បានជា​ច្រើន​នាក់​រួច​ក៏បាន​ឲ្យ​ឡើងលើ​រថយន្តក្រុង​យកទៅ​ស្នងការ​រាជធានី​ភ្ន​ពេញ​ដើម្បី​សាកសួរ​បន្ត​និង​ចាត់ការ​ទៅតាម​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×