Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដថ្មី ៣៥នាក់ទៀត ក្នុងស្រុកបាធាយ ជើងព្រៃ និងកំពង់សៀម

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បងប្អូនកម្មការីនីរោងចក្រចក្រខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វូតវវែ ក្នុងស្រុកជើងព្រៃ និងរោងចក្រមតថេក(ខេមបូឌា)ខប លីមីតធីត ក្នុងស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ៣១៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ និងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ វីជ្ជមានកូវីដ-១៩ ចំនួន ០១នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ចូនអ្នកជំងឺទាំង៣៥នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×