Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង ! ក្រុមអ្នកកាន់សាសនា Hindu នាំគ្នាបោះចោលព្រះដែលខ្លួនគោរព ពេញដងផ្លូវ និងដងស្ទឹង ព្រោះខឹងព្រះមិនជួយធ្វើរឿងនេះ

នេះជារឿងដ៏ភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈឃើញទិដ្ឋភាពរូបភាពកំពុងត្រូវបានចែករំលែកនៅលើអុិនធើណែត បានបង្ហាញថា ក្រុមអ្នកកាន់សាសនា Hindu បានបោះចោល (Idol) រូបព្រះដែលពួកគេគោរពបូជា ពាសពេញដងផ្លូវ និងដងស្ទឹង ដោយសារព្រះមិនបានជួយពួកគេឲ្យចៀសផុតពីជំងឺ Covid-19។

យោងតាមប្រភពព័ត៌មានបរទេសជាច្រើន បានចុះផ្សាយឲ្យដឹងថា ប្រជាជនឥណ្ឌាមួយចំនួនធំ បានបោះចោលរូបព្រះដែលពួកគេបានគោរពបូជា នៅតាមដងផ្លូវ ខណៈស្ថានភាពនៃការឆ្លងមេរោគ និងការស្លាប់ពីជំងឺ Covid-19 កាន់តែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេស។

មូលហេតុ គឺដោយសារជនជាតិឥណ្ឌាបានសម្តែងការខឹងសម្បារ ចំពោះរូបព្រះដែលពួកគេគោរពបូជា និងខំលះបង់ខ្លួន ប៉ុន្តែ បែរជារូបចម្លាក់ព្រះមិនបានការពារពួកគេពីជំងឺដ៏កាចសាហាវនេះឡើយ។

ពួកគេបានអធិស្ឋានដល់រូបព្រះទាំងនោះ ពីព្រោះពួកគេជឿថា អាចជួយសង្រ្គោះពួកគេពីវីរុស ប៉ុន្តែទីបំផុតពួកគេបានរកឃើញថា ព្រះរបស់ពួកគេមិនអាចធ្វើអ្វីបានទេ ហេតុដូចនេះហើយ ពួកគេបានបំផ្លាញវាចោល មិនទុកទៀតទេ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បានឈានដល់ចំនួនកំណត់ត្រា ៣៧៨០ នាក់ ខណៈចំនួននៃការឆ្លងសរុបលើសពី ២០ លាននាក់។

ប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌា ក៏ត្រូវបានដឹងថា បានតស៊ូទប់ទល់នឹងរលកនៃ Covid ថ្មីៗនេះ ខណៈអ្នកជំងឺបានស្លាប់ឥតស្បើយ នៅតាមចំណតមន្ទីរពេទ្យ ដោយសារការខ្វះអុកស៊ីសែន និងគ្រែ។

តែទោះយ៉ាងណា ជុំវិញព័ត៌មានដ៏ភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿនេះផងដែរ សារព័ត៌មាន Alt News បានរកឃើញថា ឃ្លីបទាំងពីរវីដេអូនេះ ត្រូវបានគេថតតាំងមុនពេលផ្ទុះឆ្លងវីរុសកូវីដ១៩ ម្ល៉េះ ហើយការអះអាងទាំងអស់នេះដែលត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម គឺមិនពិតនោះទេ។

ឃ្លីបទី១ បានបង្ហាញគ្រឿងចក្រ ឈូសឆាយយករូបព្រះចេញនៅលើផ្លូវ។ ហើយសារព័ត៌មាន Alt News ក៏បានពិនិត្យវីដេអូមួយទៀតនៅខែកញ្ញា ឆ្នាំ ២០១៩ ដែលមានជាសំណួរចោទឡើង ខណៈឃើញរូបភាពរាប់ពាន់របស់រូបព្រះ Ganesh ត្រូវបានរាយប៉ាយរដូករណែលពាសពេញផ្លូវ ហើយត្រូវបានចែករំលែកជាមួយការប្រមាថជំនឿហិណ្ឌូ។

តែយ៉ាងណា វីដេអូនេះត្រូវបានគេថតនៅតាមដងទន្លេ Sabarmati ក្នុងតំបន់ Ahmedabad ជាកន្លែងដែលអ្នកស្រុកទុករូបព្រះនៅលើកំរាលថ្ម ក្នុងគោលបំណងមិនធ្វើឱ្យរាងកាយកខ្វក់ និងជំរុញការយល់ដឹងអំពីការបំពុលទឹក ខណៈរដ្ឋបាលមូលដ្ឋានបានលើកទឹកចិត្តឱ្យសាធារណៈជន កុំបោះចោលរូបចម្លាក់នៅតាមដងទន្លេ បន្ទាប់ពីការធ្វើពិធីរបស់ពួកគេ។ ចូលរួមគំនិតផ្តួចផ្តើមក្នុងចំនួនដ៏ច្រើន ពួកគេបានដាក់រូបព្រះនៅលើច្រាំងសមុទ្រ ជំនួសឱ្យការជ្រមុជរូបចម្លាក់ព្រះទៅក្នុងទឹកទន្លេ បន្ទាប់ពីធ្វើពិធី Dashama។

មន្រ្តី IAS ឈ្មោះ Vijay Nehra បានចែករំលែករូបភាពរបស់រូបព្រះកាលពី ២ ឆ្នាំមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×