Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក​បាន​បន្ត​ការរារាំង​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​របស់ UN ជុំវិញ​អំពើ​ហឹ​ង្សា​នៅ​ម​ជ្ឈឹ​ម​បូ​ពា៍​

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​រារាំង​ជា​លើក​ទី​បី​នូវ​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ត្រឹមតែ​១​សបា្តហ៍ ដោយ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហឹ​ង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ដែល​បង្ក​ឱ្យ​កិច្ចប្រជុំ​បឹ​ទ​ទ្វារ​បន្ទាន់​ថ្មី​មួយ និង​ត្រូវ​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​។​

អត្ថបទ​មួយ ដែល​ព្រាង​ដោយ​ប្រទេស​ចិន ទុយ​នេ​ស៊ី និង​ន័​រ​វែ​ស​ត្រូវបាន​បញ្ជូនទៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ទទួល​ការយល់ព្រម​ពី​សមាជិក ១៥ នាក់​របស់​ក្រុមប្រឹក្សា​នេះ ខណៈ​យន្តហោះ​អ៊ីស្រាអែល​បាន​បន្ត​វាយ​ដណ្តើមយក​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ហើយ​ចំនួន​អ្នកស្លាប់​ដោយសារ​អំពើ​ហឹ​ង្សា​ក្នុង​មួយ​សប្តាហ៍​បាន​កើនឡើង​ដល់​ទៅ​ជាង ២០០​នាក់ ។​

អ្នកការទូត​ម្នា​ក់រប​ស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បាន​ប្រាប់ AFP ថា សហរដ្ឋអាមេរិក​បាន​បង្ហាញថា បច្ចុប្បន្ន ពួកគេ​មិនអាច​គាំទ្រ​ការបញ្ចេញមតិ​បានទេ​។​

បេសកកម្ម​ការទូត​ន័​រ​វែ​ស​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បានប្រកាសថា ក្រុមប្រឹក្សាសន្តិសុខ​នឹង​បើក​កិច្ចប្រជុំ​បិទទ្វារ​បន្ទាន់​ថ្មី​មួយ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល – ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃ​អង្គារ​នេះ​ជា​លើក​ទី ៤ ចាប់តាំងពី​ថ្ងៃទី ១០ ខែឧសភា​។​

គណៈប្រតិភូ​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​ស្ថានភាព​នៅលើ​តំបន់​ខាងលើ នៅតែ​បន្ត​មាន​ភាព​យ៉ាប់យ៉ឺន​។​ក្នុងនោះ ជន​ស៊ីវិល​ស្លូតត្រង់​បន្ត​សម្លាប់​និង​រងរបួស ដោយ​លោក​បន្តថា ឱ្យមាន​ការបញ្ឈប់​ការបាញ់ប្រហារ​នេះ​។

​ក្រុមប្រឹក្សាសន្តិសុខ​បាន​បើក​ការប្រជុំ​បន្ទាន់​ចំនួន ៣ ស្តីពី អំពើ​ហឹ​ង្សា​ដែល​កំពុង​កើនឡើង​កាលពី​សប្តាហ៍​មុន ពោលគឺ​កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​កិច្ចប្រជុំ​មិនបាន​ឈានដល់​ជំហរ​រួមមួយ – ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់​របស់​អ៊ីស្រាអែល ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក​ត្រូវបាន​ចោទប្រកាន់​ពីបទ​រារាំង​។​

ការបដិសេធ​របស់​អា​មេ​រិ​ក​ក្នុងការ​យល់ព្រម​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវបាន​ឆ្លើយតប​ដោយ​ការមិនជឿ​ទុកចិត្ត​រប​ស់​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

អ្នកការទូត​ម្នាក់​បាន​ប្រាប់ AFP ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​យើង​កំពុង​ស្នើ​សុំឱ្យ​សហរដ្ឋអាមេរិក​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​នឹង​និយាយ​អ្វីដែល​ស្រដៀង​គ្នា ក៏ដូចជា​ការនិយាយ​ជា​ទ្វេភាគី​ពី​ទីក្រុង​វ៉ាស៊ីនតោន​” ។​

បើ​យោងទៅតាម​ប្រេសិត​មួយរូប​បាន​និយាយថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ឌិន បាន​ទទូចថា ខ្លួន​កំពុងធ្វើការ​នៅ​ពីក្រោយ​ឆាក​ដែល​រួមមាន​ការធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដែលមាន​ជម្លោះ​។​
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Copenhagen កាលពី​ថ្ងៃ​ច័ន្ទ​លោក Antony Blinken រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ការពារ​ការសម្រេចចិត្ត​នេះ​ដើម្បី​រារាំង​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​អំពាវនាវ ឲ្យ បញ្ឈប់​នូវ​អំពើ​ហឹ​ង្សា​។​

លោក Blinken បាន​សង្កត់ធ្ងន់ថា​“ យើង​មិន​ឈរ​នៅក្នុង​ផ្លូវ​ការទូត​ទេ​” ៕ ប្រភព​៖ CNA​

×