ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវ: បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ម៉ន សីហា ហៅទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃ្លាំងលក់គ្រឿងឡាន ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ល . ន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង០០ នាទី ជនរងគ្រោះព្រមទាំងជនសង្ស័យឈ្មោះម៉ន សីហា ហៅទ្រី បានចេញពីផ្ទះនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅឃ្លាំងលក់គ្រឿងបម្លាស់រថយន្ត ដែលស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ដើម្បីរៀបចំអីវ៉ាន់ឲ្យភ្ញៀវ ពេលទៅដល់ឃ្លាំង បន្ទាប់ពីរៀបចំហើយ ក៏មកផ្ទះវិញ ស្រាប់តែពេលនោះ មេឃក៏មានការធ្លាក់ភ្លៀងខ្លាំង ក៏នាំគ្នារង់ចាំភ្លៀងរាំងសិន ទើបទៅផ្ទះ ដោយពេលនោះ ជនរងគ្រោះបានអង្គុយនៅកន្លែងលុយ ហើយជនសង្ស័យបានឈរពីក្រោយជនរងគ្រោះ ដោយជនសង្ស័យឈរមើលជនរងគ្រោះ ដោយមើលទៅរាងទំនង ទើបជនសង្ស័យមានគំនិតចង់រួមភេទ ក៏បានទៅឱបពីក្រោយជនរងគ្រោះ ដោយចាប់ជនរងគ្រោះពីក្រោយ ដោយពេលនោះ ជនរងគ្រោះបានរើបម្រាស់ខ្លាំង ទើបជនសង្ស័យបានយកដៃខ្ទប់មាត់ និងទាញជនរងគ្រោះទៅក្រោយ ក្បែរបន្ទប់ទឹក ដោយមានការប្រតាយប្រតប់គ្នាខ្លាំង ជនសង្ស័យបានទាញជនរងគ្រោះ បណ្ដាលឱ្យដួលលើឥដ្ឋការ៉ូ ភ្លាមៗនោះជនរងគ្រោះ បានស្រវាចាប់យកកូនកាំបិត ដែលនៅក្បែរបានតែត្រូវជនសង្ស័យដណ្ដើម រួចក្រវាត់ចោលតែម្ដង បន្ទាប់មកសង្ស័យ បានយកអាវយឺតដៃខ្លី ទៅខ្ទប់មាត់ជនរងគ្រោះកុំឲ្យស្រែក តែដោយសារភ្លាមៗនោះ ជនរងគ្រោះបានធ្វើការអង្វរករឲ្យជនសង្ស័យ បញ្ឈប់សកម្មភាព នឹងសន្យាមិនប្រាប់រឿងនេះ ដល់អ្នកណាដឹងឡើយ ពេលនោះក៏បានយល់ព្រម ស្របតាមជនរងគ្រោះ ហើយក៏បានធ្វើការបិតឃ្លាំង នឹងជិះម៉ូតូជាមួយជនរងគ្រោះមកផ្ទះវិញ នៅភូមិកតិក្ខបញ្ញោ វិញពេលមកដល់ផ្ទះ ជនរងគ្រោះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាម នឹងរាយការណ៍ទៅសមត្ថកិច្ច ចុះឃាត់នាំយកទៅសាកសួរតែម្ដង។
ក្រោយពីការឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យពិត ជាបានធ្វើអំពើបែបនេះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖សួង សាម

