Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អ៊ិត សំហេង ៖ ក្រសួង​ការងារ ពង្រឹង សមត្ថភាព​ជន​បង្គោល​យេនឌ័រ

spot_img

​ភ្នំពេញ ​៖ វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជន​បង្គោល​យេនឌ័រ​តាម​អង្គភាព​ក្រោម​ឱវាទ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំឡើង​ដោយ​ក្រុមការងារ​យេនឌ័រ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រយៈពេល​បី​ថ្ងៃ ក្រោម​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក ថ្ងៃ​ពុធ ទី​១៤ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង ។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​លើកឡើង​ថា ការពង្រឹង​សមត្ថភាព​របស់​ជន​បង្គោល​យេនឌ័រ ជា​ការងារ​មួយ ចាំបាច់​ដែល​ទាមទារ​នូវ​ការពង្រឹង​សមត្ថភាព​ជា​ប្រចាំ ជាក់ស្តែង​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៣​ថ្ងៃនេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង សមត្ថភាព​ជន​បង្គោល​យេនឌ័រ តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​យល់ច្បាស់​ពី​អនុសាសន៍​ទាំង​១១​ចំណុច​របស់ សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិតិ្ត​យស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បាន ដាក់​ចេញ​នៅ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៨​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី ស្ត្រី គោល​គំនិត​នៃ​ការបញ្ជ្រាប​យេនឌ័រ បច្ចុប្បន្នភាព​អនុសញ្ញា​ស៊ី​-​ដ នៃ​អង្គការ សហប្រជាជាតិ ពិធីសារ​តាម​ជម្រើស ក្រប​ខណ្ឌ​គោលនយោបាយ​លើកកម្ពស់ ស្ត្រី​ភាព​ជា​អ្នក ដឹកនាំ​ឆ្នាំ​២០១៨ គោលនយោបាយ​យេនឌ័រ​ក្នុង​វិស័យ TVET ស្ថានភាព​ស្ត្រី ក្នុង​វិស័យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ព្រមទាំង​ផែនការ ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ ហើយ​ប្រែក្លាយ​ការយល់ដឹង​ដែល​ទទួលបាន​នា​ពេល​នេះ ឲ្យទៅ​ជា​សកម្មភាព​ជា​ក់​ស្តែង​ពិតប្រាកដ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​ទៅលើ​សារសំខាន់​របស់​ស្ត្រី ក្នុង​ការចូលរួម អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ។ ជាក់ស្តែង​រាជរដ្ឋាភិបាល​មាន “ យុទ្ធសាស្ត្រ​ចតុកោណ “ ដែល​បាន​កំណត់ នូវ​គោលដៅ​នៃ​ការជំរុញ កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ ជូន​ពលករ​កម្ពុជា ឲ្យបាន​ពេញ​លេញ ការលើកស្ទួយ សមធម៌ និង​យុត្តិធម៌​សង្គម ព្រម​ទាំង​ការ ពង្រឹង ប្រសិទ្ធភាព ក្នុង​វិស័យ​មុខ​ងារសាធារណៈ​។ តាមរយៈ​ការអនុវត្ត​កម្មវិធី កែទម្រង់​ផ្សេងៗ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​យុទ្ធសាស្ត្រ នេះ ក៏​បាន​គូសបញ្ជាក់​ច្បាស់​ថា “ ស្ត្រី​គឺជា​ឆ្អឹងខ្នង “ នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង ។​

​ទន្ទឹមនឹងនេះ ដើម្បី​អភិវឌ្ឍ​លម្អិត​បន្ថែម​លើ​ចក្ខុវិស័យ ដែល​មាន​នៅក្នុង យុទ្ធសាស្ត្រ​ចតុកោណ​នេះ រាជរដ្ឋា​ភិបាល​​បាន​រៀបចំ​ឯកសារ​ផែនការ​សំខាន់​មួយទៀត គឺ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​ឆ្នាំ​២០១៤-២០១៨” ដែល​បាន​សំយោគ​បញ្ចូល​គ្នា នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​កាត់បន្ថយ​ភាពក្រីក្រ និង ផែនការ​សកម្មភាព​អភិបាលកិច្ច​ដែល​មាន​រួមបញ្ចូល​ទាំង កំណែទម្រង់រដ្ឋបាល​សាធារណៈ​ថ្នាក់ជាតិ​ផងដែរ​។ ក្រៅពីនេះ រាជរដ្ឋាភិបាល​មាន​គោលនយោបាយ និង​ផែនការ​នៅតាម​ក្រសួង​ស្ថាប័ន​ដែល​ឆ្លើយតប​ទៅនឹង តម្រូវការ​របស់​ស្ត្រី​នៅ ក្នុង​គ្រប់​វិស័យ​។​

​តាមរយៈ​យុទ្ធសាស្ត្រ​ខាងលើនេះ រាជរដ្ឋាភិបាល បាន​ផ្តោត​ទៅលើ​ការធ្វើ អោយមាន​សមភាព​យេនឌ័រ នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការកសាង​សមត្ថភាព​ស្ត្រី ការកែប្រែ​ឥរិយាបថ​សង្គម​ដែល​មាន​ការ​រើស អើ​ង​ចំពោះ​ស្ត្រី និង​ការធានា​នូវ​សិទ្ធ និង​ឱកាស​ទទួលបាន​នូវ​ការថែទាំ​សុខភាព ការអប់រំ ការបណ្តុះបណ្តាល​មុខ​ជំនាញ ការទទួលបាន​ធនធាន​សេដ្ឋកិច្ច និង ឱកាស​ចូលរួម​ប្រាស្រ័យ​ដោយ​ស្មើភាព​ក្នុង​កិច្ចការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច – សង្គម ក៏ដូចជា​ការទទួលបាន​កិច្ចការពារ​តាម​ផ្លូវច្បាប់​ប្រកបដោយ​យុត្តិធម៌ ដើម្បីអោយ ស្ត្រី​អាច​ជៀសផុត​ពី​អំពើហឹង្សា ការជួញដូរ ការរំលោភ​សេព​សន្ធ​វៈ និង​រាល់​ទម្រង់ ដ៏​ទៃ​ទៀត​នៃ​អំពើហឹង្សា​។ ចំណែក​ដ៏​សំខាន់​មួយទៀត ក្នុង​កិច្ចការ​នេះ គឺ​ការយក ចិត្ត​ទុកដាក់​បង្កើន​សម​មាត្រ​នៃ​ការចូលរួម​របស់​ស្ត្រី​អោយបាន​ច្រើន​ជា​អតិបរិមា ក្នុង​ស្ថាប័ន​ជាតិ​គ្រប់​កម្រិត​តាំងពី​ថ្នាក់កណ្តាល​រហូត​ដល់​ថ្នាក់មូលដ្ឋាន​។​

​សម្រាប់​ឆ្នាំ​២០១៨​នេះ ក្នុង​ការចូលរួម​អនុវត្ត​អនុសាសន៍ ១១​ចំណុច របស់ សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំណុច​ពាក់ព័ន្ធ​ចំនួន ៤ ក្នុងនោះ​អនុ​សាស​ន៏​ទី​១ អនុសា​ស​ន៏​ទី​៦ ទី​៩ និង​ទី​១១ ដែល​តម្រូវ​ឱ្យ​គ្រប់ អង្គភាព​ក្រោម​ឱវាទ​ចូលរួម អនុវត្ត​អោយមាន​ប្រសិទ្ធភាព ហើយ​សិក្ខាសាលា នា​ថ្ងៃនេះ គឺជា​សារ​មួយ បង្ហាញ​ពី​ការចូលរួម​ក្នុង​ការអនុវត្ត អនុសាសន៍​ទាំង​១១ ចំណុច​របស់ សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×