Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មតិមហាជន ! បើអុីចឹងមែន មកពីល្ងង់ទាំងពីរ និងមានភាពលោភលន់ដូចគ្នា ទើបគេល្បូងបានបែបនេះ «ដាក់នុយ តាបប៊ីយែ កៀបស៊ីម៉ូតូ» (វីដេអូ)

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ចំពោះរឿងធ្វើស៊ីម៉ូតូ២ករណី ដែលបានកើតឡើងទៅលើអ្នករត់ម៉ូតូឌុប២នាក់ ដោយបុរសម្នាក់ត្រូវគេល្បួងទៅបញ្ចាំអស់ទាំងម៉ូតូ អស់ទាំងសំបុត្របញ្ចាំក្នុងតម្លៃ ៩០០ ដុល្លារ រីឯម្នាក់ទៀត សំណាងល្អ ពុំអស់ម៉ូតូនោះទេ ព្រោះនៅមានស្មារតីចេះធ្វើរឿងឆ្លាត ដាក់ទៅកាន់ក្រុមគៀបស៊ីវិញ ទាន់ពេលវេលា។

ទាក់ទងនឹងករណីធ្វើស៊ីដោយចិត្តត្រជាក់ទាំងពីរខាងលើនេះ បុរសអ្នករត់ម៉ូតូទី១ ដែលមានឈ្មោះ មករា អាយុ ៣០ ឆ្នាំ មានស្រុកកំណើតខេត្តស្វាយរៀង បានរៀបរាប់ឲ្យដឹងថា គាត់ជាកម្មករសំណង់ ខណៈអំឡុងនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ អត់ការងារធ្វើ ក៏ឆ្លៀតចេញម៉ូតូរត់ឌុប។ ប៉ុន្តែ នៅថ្ងៃស៊យនោះ ខណៈគាត់កំពុងចាំដឹកម៉ូយនៅម្តុំមុខម៉ូតូចិនតុង ក៏ស្រាប់តែមានបុរស៣នាក់ មកប្រាប់ឲ្យទៅលើកអង្ករអំណោយកូវីដ ជាមួយពួកគេ ដោយក្នុង១ឡាន៣តោន បានថ្លៃឈ្នួល ៦ ម៉ឺនរៀល។

ប៉ុន្តែ នេះគ្រាន់តែជាល្បិចរបស់ពួកគេប៉ុណ្ណោះ ព្រោះថា ពួកគេបាននាំបុរសអ្នករត់ម៉ូតូឌុបទៅលេងបុកប៊ីយែសិន ដើម្បីរង់ចាំគេហៅទៅលើក ដោយដំបូង ពួកគេឲ្យចេញលុយលេងជាមួយអ្នកផ្សេង (ដែលធាតុពិតសុទ្ធតែគ្នាគេ) រហូតចាញ់អស់លុយច្រើន និងទីបំផុត ពួកគេល្មួងយកម៉ូតូទៅបញ្ចាំនៅឃ្លាំងរំសេវក្នុងតម្លៃ ៩០០ ដុល្លារ ។ បន្ទាប់បញ្ចាំរួច ពួកគេបានគ្រប់គ្រងកាន់លុយទាំងនោះ និងបន្ទាប់មក នាំយកទៅកន្លែងមួយ ដោយប្រើល្បិចប្រាប់ថាឲ្យនៅចាំមួយកន្លែងហ្នឹងមួយភ្លែត ពួកគេក៏បានជិះម៉ូតូដាក់មេប្រូចយកទាំងសំបុត្របញ្ចាំ បាត់ស្រមោលតែម្តង។

ដោយឡែក បុរសរត់ម៉ូតូឌុបទី២ ត្រូវបានជនធ្វើស៊ីម្នាក់ ដែលអះអាងថាជាអ្នកបើកឡានធំប្រាក់ ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារ បានឲ្យដឹកពីផ្ទះសំណាក់មួយកន្លែង ចេញពីម្តុំរង្វង់មូលកាំភ្លើងកួចកាណុង (ស្ពានជ្រោយចង្វា) ទៅកាន់ម្តុំស្ទឹងមានជ័យ (ឆ្លងស្ពានតូចលូទឹកស្អុយ ទល់មុខមន្ទីរពេទ្យរុស្ស៊ី) ក្នុងតម្លៃឌុបទៅ-មក ២ ម៉ឺនរៀល។ ប៉ុន្តែ ធាតុពិត គឺនាំយកចូលកន្លែងអន្ទាក់លេងបុកប៊ីយែកៀបស៊ីដូចគ្នា ក្រោមវិធីបែបនេះប្រាប់ថា ឲ្យរង់ចាំថៅកែបើកប្រាក់ខែសិន និងទិញកាហ្វេឲ្យផឹកទៀតផង។ ប៉ុន្តែ ក្រោយល្បួងឲ្យលេងចេញតុងលេងៗ និងរហូតលេងមែនទែន ដោយដាក់ «នុយ» ធ្វើជាបុកចាញ់រហូត តែចុងក្រោយ «រឹប» ឲ្យចាញ់វិញអស់រាប់រយដុល្លារ ពួកគេក៏ឲ្យបញ្ចាំម៉ូតូតែម្តង។ តែសំណាងល្អហើយ ដែលអ្នករត់ម៉ូតូឌុបនោះ ចេះនៅមានស្មារតីរឹងមាំ អាចគេចចេញអន្ទាក់របស់ពួកគេ តាមរយៈវិធីឆ្លាតទុកមូកសុវត្ថិភាពនៅកន្លែងបុកប៊ីយែឲ្យគេទុកចិត្ត ដោយប្រាប់ពួកគេថា បញ្ចាំនៅទីនេះអស់ការប្រាក់ អុីចឹងសុំយកទៅបញ្ចាំឲ្យបងប្អូននៅក្បែរនោះ អត់អស់ការប្រាក់ ដែលជាឱកាសល្អធ្វើឲ្យគាត់អាចរួចខ្លួន កុំអីចប់សព្វគ្រប់ដែរហើយ។

ជុំវិញករណីទាំងពីរខាងលើនេះផងដែរ សរុបសេចក្តីជារួមមក បើតាមមតិមហាជនបានលើកឡើងថា អ្វីៗគឺបានកើតឡើងពីភាពល្ងង់ខ្លួនឯង និងសេចក្តីចង់បានរបស់គេផងដែរ ទើបទទួលផលបែបនេះ ដែលពាក្យចាស់តែងពោលមិនខុសនោះទេថា សេចក្តីលោភលន់នាំឲ្យវិនាស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×