Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ បាធាយ ២២នាក់ ជើងព្រៃ ១០នាក់ (ពលករមកពីថៃ ៥នាក់) កំពង់សៀម ៣នាក់

កំពង់ចាម ៖ នៅថ្ងៃទី ១៨ ឧសភាខេត្តកំពង់ចាមរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣៥ នាក់ គឺៈ ស្រុកបាធាយចំនួន ២២ នាក់,ស្រុកជើងព្រៃចំនួន ១០ នាក់ និងស្រុកកកំពង់សៀមចំនួន ៣ នាក់។ ដូច្នេះតួលេខអ្នកជនរងគ្រោះសរុប ២៤៥ នាក់ អ្នកជាសះស្បើយ ១០៥ នាក់ និងអ្នកស្លាប់ ២ នាក់ដដែល។

រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ៣១៩នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ និងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ វិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៣៥នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្លួននូវវិធានការ “៣កុំ ៣ការពារ” និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×