ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ បង្កឲ្យការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជួយអន្ដរាគមន៍ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង២០ ថ្ងៃត្រង់ ដែលស្ថិតនៅចំណុចផ្លូវ៦៥BT ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ ៤៣ឆ្នាំ នៅផ្ទះ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយ ចេញពីក្នុងផ្ទះមួយ ក៏បានផ្អើលប្រជាពលរដ្ឋ នាំគ្នាដងទឹកជះពន្លត់ តែមិនអាចគ្រប់គ្រង ស្ថានភាពបានក៏បានទាក់ទង ខាងរថយន្ដពន្លត់អគ្គិភ័យ មកពន្លត់គ្រប់ស្ថានភាព បានតែគួរឲ្យសោកស្ដាយ អគ្គិភ័យបានលេបត្របាក់ឆាបឆេះ អស់ស្ទើរទាំងស្រុងទៅហើយ ដែលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ទើបគ្រប់ស្ថានភាពបានទាំងស្រុង។
មូលហេតុ ផ្ទុះកំប៉ុងហ្គាស ពុំបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងឡេីយ ។ ក្នុងហេតុ ក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសទេ៕ រក្សាសិទ្ធិដោយ៖មីដា






