Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

VannDa អែបគៀន ! ក្រោយចេញបទ «លក់គោយន្ត» លើកនេះលោកពូសុំរ៉េបម្តងបទ «នារីជឿនលឿន» សំឡេងវិញមិនចាញ់ម្ចាស់ដើមប៉ុន្មានទេ! (វីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់ បានស្គាល់ច្បាស់ហើយ ចំពោះលោកពូជាមន្រ្តីប៉ូលីសម្នាក់មានឈ្មោះថា សុជាតិ ដែលកំពុងល្បីខ្លាំង ជាពិសេសនៅលើបណ្តាញសង្កម Tik Tuk បន្ទាប់ពីបានច្រៀងបទ «លក់គោយន្ត» យ៉ាងពីរោះលន្លង់លន្លូច ធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់។ ប៉ុន្តែទន្ទឹមនោះផងដែរ ក៏មានមនុស្សមួយចំនួនតូចបែរជានាំគ្នារិះគន់ ដោយនិយាយពាក្យជាច្រើនមិនសមរម្យ ដែលក្នុងនោះ នារីម្នាក់បានបោះសម្តីទៅគាត់ថា យកម៉ោងធ្វើការមកច្រៀងលេងទៅវិញ ដែលធ្វើឲ្យគាត់ហួសចិត្តជាខ្លាំង។

នេះបើយោងតាមគណនីហ្វេសប៊ុកលោកពូប៉ូលីសរូបនេះ បានចេញមុខឆ្លើយតបទៅកាន់នារីដែលបានរិះគន់ខ្លួន ដោយបានដាក់ចំៗថា៖ «សូមផ្ញើជូនរិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយ មិនរៀនរស់ឲ្យគេអាណិតស្រឡាញ់ទេ កើតមកហើយឲ្យតែគេស្អប់ ហើយស្លាប់ទៅវិញក៏ឲ្យគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ថា ម៉ោងសម្រាកពីការងារ ខ្ញុំច្រៀងកម្សាន្តបន្ធូរអារម្មពីការងារខ្លះមិនបាន។ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំ គ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈ មកចែកឲ្យបងប្អូនកម្មករកម្មការិនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះ សូមអរគុណ»។

តែទោះយ៉ាងណា ដោយសារតែមានបងប្អូនមហាជន ជាពិសេសក្មួយៗយុវជនជាច្រើន នៅតែគាំទ្រលើកទឹកចិត្ត ឲ្យគាត់បន្តច្រៀងទៀត និងដើម្បីតបតាមសំណូមពររបស់ក្មួយៗ លោកពូបានដាក់មួយបទទៀត ដោយលើកយកបទចម្រៀងកំពុងពេញនិយមស្តាប់ គឺបទ «នារីជឿនលឿន» ដែលជាសំនៀងដើមរបស់លោក Vanna ធ្វើឲ្យក្មេងៗលាន់មាត់ស្ងើចគ្រប់ៗគ្នាតែម្តង ព្រោះតែមិននឹកស្មានថាគាត់អាចទៅរួច ខណៈមនុស្សវ័យៗចំណាស់គាត់ ភាគច្រើនចូលចិត្តតែបទមនោសញ្ចេតនា ពីដើមៗមកច្រៀងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@socheathpp

ជូនតាមសំណូមពររបស់ក្មួយ ដឹងថាខ្លួនឯងចាស់ តែចង់ច្រៀង បទវ៉ាន់ដា ចឹងក្មួយៗស្រីៗ កុំឆាប់ធំលឿនមុនអាយុអី ❤️❤️❤️❤️❤️🙏🙏🙏សតាប់កំសាន្តក្រោយពេលសំរាកពីការងារ។

♬ សំឡេងដើម – សុជាតិ នប ភព
×