ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវបានចេញសេចក្តីសម្រេច ស្តីពីការពិន័យអន្តរកាណ៍ចំពោះបុគ្គលដែលមិនគោរព វិធានការរដ្ឋបាលក្នុង ការទប់ស្កាត់ការរីករាលដាល នៃជំងឺអូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្រេច ត្រូវបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការកំណត់កម្រិតទឹកប្រាក់សម្រាប់ការពិន័យអន្តរការណ៍តាម វិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តតាកែវ ។
បើតាមឯកឧត្តមអភិបាលខេត្ត មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិន គោរពដោយចេតនា នូវវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងដែនសមត្ថកិច្ចខេត្តតាកែវ (ដូចមានក្នុងតារាងឧបសម្ព័ន្ធ)៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




