ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ ។ នៅថ្ងៃនេះទោះបីលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះអាចអូសបន្លាយពេលដល់ច្រើនថ្ងៃទៀតផង ការងារថ្ងៃនេះជួបការលំបាកខ្លាំងត្រូវរាំងស្ទះ ចំណែកបញ្ហាលុយកាក់វិញជះឥទ្ធិពលដល់ខ្ទង់ចំណូល ទាំងស្ត្រីបុរសមិនត្រូវនាំរឿងរ៉ាវមកដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សថាស្តីអោយរឿងរ៉ាវអាក្រក់ៗដាក់ចំពោះយើងគប្បីធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។ បើជាអ្នកប្រកបមុខរកស៊ីជួញដូរវិញ ថ្ងៃនេះមានការរីកលូតលាស់យឺត ហើយបើជួញឆ្ងាយទៀតសោតប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀតផង។ រីឯមនោសញ្ចេតនាត្រូវរក្សាភាពនឹងនរចៀសវាងឈ្លោះប្រកែកនាំអោយប៉ះពាល់ដល់មនោសញ្ចេតនាទាំងសងខាង៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦ ។
-សូមខមិន ៨៨៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកមានការជឿនលឿនច្រើនផ្នែកក្នុងនោះមិនថាជារឿងប្រាក់កាសឬរឿងផ្ទាល់ខ្លួននោះឡើយ។ ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយគឺមានភាពល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ ចំណែកបញ្ហាសេ្នហាកម្លោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អប្រពៃគួរសម៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ៤៩។
-សូមខមិនលេខ ១១១ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយទេ ដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគោលបំណងប៉ុន្មាននោះដែរ ការងាររបស់លោកអ្នកក៏ជួបការលំបាកច្រើន សមត្ថភាពខ្សោយអារម្មណ៍មិននឹងនរ ហេតុកាន់តែជះឥទ្ធិពលច្រើនដល់ការងារ ចំណែកបញ្ហាលុយកាក់វិញអាស្រ័យដោយមានទំនាក់ទំនងល្អអ្នកនឹងមានឱកាសច្រើនដើម្បីរកប្រាក់ ទោះបីចំណូលមិនខ្ពស់តែអាចចាត់ទុកថាល្អឥតខ្ចោះក្នុងគ្រាលំបាកនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលមកវិញក៏សមដូចប្រកបមួយចំនួនត្រឡប់មកវិញផង។ ចំណែកមនោសញ្ចេតនាវិញនោះអ្នកបានរៀបការឬកំពុងស្រឡាញ់គ្នាគឺមានក្តីសុខបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីឡើងខ្ពស់។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អវិញនៅពេលក្រោយវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការរីកចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។ រីឯមនោសញ្ចេតនាទាំងពីរនាក់ត្រូវជជែកគ្នាអោយបានច្រើនដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់គ្នាទើបមនោសញ្ចេតនារីកចម្រើនល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះលោកអ្នកទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយអាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីនោះទេព្រោះតែការងារលោកអ្នកក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកនឹងទទួលបានប្រាក់ចំណេញកាក់កបគ្រាន់បើជាងមុនផង។ ចំពោះមនោសញ្ចេតនាលោកអ្នកពុំទាន់បានជួបមនុស្សដូចប្រាថ្នាទេ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេ ប៉ុន្តែក្រៅពីនេះបើលោកអ្នកមានការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញជិតឆ្ងាយឡើយ ការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯបញ្ហាមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយនោះមានភាពផុយស្រួយណាស់ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រសើរបំផុត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តមានការគាប់ប្រសើរ ទោះបីយ៉ាងសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាផ្លូវចិត្តក៏មានខ្ពស់ផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការលក់ចេញទិញចូលគ្រាន់កម្រើកមួយៗគួរសម ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែងឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ រីឯបញ្ហាស្នេហាកម្លោះក្រមុំវិញកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ប្រផេះ។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកកុំរង់ចាំយូរពីព្រោះផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញថ្ងៃនេះមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ រីឯមនោសញ្ចេតនាកម្លោះក្រមុំទោះមានការស្មុគស្មាញបន្តិចក្តី បើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ច៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយព្រោះតែសម្តីប៉ប៉ាច់ប៉ប៉ោច ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយ កុំលេងម៉េសម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងសៅហ្មងដាក់គ្នា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៥៨ និងលេខ ៤៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះផលល្អៗតែងហុចមកវិញផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ រីឯមនោសញ្ចេតនាស្នេហាកក់ក្តៅ អ្នកនៅលីវនឹងមានការឆ្លើយតបពីមនុស្សដែលខ្លួនស្រឡាញ់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហេតុនេះទោះចង់ធ្វើអ្វីក៏ដោយក៏តែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច ការរស់នៅមានសុខដុមក្នុងរង្វង់គ្រួសារ បើមានជម្លោះវិវាទគឺជាពេលវេលាល្អក្នុងការដោះស្រាយផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ ចំណែកមនោសញ្ចេតនាកម្លោះក្រមុំវិញនោះត្រូវបន្ថែមភាពផ្អែមល្ហែមនិងអណ្តែតអណ្តូងបន្តិចដើម្បីអោយមនោសញ្ចេតនារីកចម្រើនកាន់តែខ្លាំង៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីទេព្រោះតែការងារលោកអ្នកក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានអតិថិជនថ្មីចាស់ទាក់ទងច្រើន ធ្វើអោយមុខរបររបស់លោកអ្នករីកលូតលាស់ទៅមុខ។ ចំណែកមនោសញ្ចេតនាពុំទាន់ឱកាសបានជួបមនុស្សដូចប្រាថ្នាទេ៕