Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ កម្មការិនី ចំនួន​២៦៨​នាក់ នៅ​ស្រុក​អង្គស្នួល ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ និង​បាន​វិលត្រឡប់​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​វិញ​

ខេត្តកណ្តាល​៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន កម្មករ កម្មការិនី ចំនួន​២៦៨​នាក់ នៅ​ស្រុក​អង្គស្នួល បាន​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ និង​បាន​វិលត្រឡប់​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​វិញ នៅ​រសៀល​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២១​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ២៦៨​នាក់ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​នេះ​បានបង្ហាញ​អោយឃើញ​នូវ​ការសហការ​គ្នា​បានល្អ​រវាង​ក្រុមគ្រូពេទ្យ និង​បងប្អូន​ដែលជា​អ្ន្ជ​ក​ជម្ងឺ​ដែល​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ក៏បាន ថ្លែង​នូវ​ការកោតសរសើរ​ដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរ​ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់ ការពារ​នូវ​សន្តិសុខ សុវត្ថិភាព ពិនិត្យ និង​តាមដាន​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល ហើយ បានផ្ដល់​នូវ​អាហារ​សមរម្យ ជូន​ពួកគាត់​ផងដែរ​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន ដែល​ទើប​ជាសះស្បើយ​ទាំង​២៦៨ នាក់ ពេលដែល​ត្រឡប់ទៅផ្ទះ​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ឱ្យបាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ ក្នុងករណី​មាន​បញ្ហា​សុខ​ភាពមិនប្រក្រតី ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ហើយ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​ការបង្ការ ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ ៣​កុំ ឱ្យបាន​គ្រប់គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង ២៦៨​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ១០ គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី​១​យួរ​ម៉ាស ១ ប្រអប់ និង​ថវិកា ៤​ម៉ឺន​រៀល ។​

​សូមបញ្ជាក់ថា​៖​អ្នកជំងឺ​កូ​វីដ​១៩ បាន​កំពុង​សំរាក​ព្យាបាល​នៅតាម​មណ្ឌល​ព្យាបាល​ទូទាំង​ស្រុក នៅសល់​សរុប​ចំនួន ៧៧៦​នាក់ បានជា​សះស្បើយ និង​បាន​វិល​ត្រលប់​ទៅផ្ទះ​វិញ​ចំនួន ៥៣៨​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ចំនួន​៤,១៤១​គ្រួសារ ស្មើនឹង​៩,៧៥៣​នាក់ ស្រី ៥,៥៩១​នាក់​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×