ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណនាំ ការអនុវត្តស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ នៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

មកដល់ពេលនេះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយ ដោយសារវិធានការនានាត្រូវបានដាក់ចេញ ព្រមទាំងការចូលរួមអនុវត្តយ៉ាងសកម្មព្រមៗគ្នាពីអ្នកពាក់ព័ន្ធរួមមាន ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត រួមទាំងប្រជាពលរដ្ឋមួយចំនួនធំ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យរដ្ឋបាលខេត្តព្រះសីហនុអាចគ្រប់គ្រងស្ថានភាពបានជាបណ្តើរៗ ហើយតួលេខន ករណីឆ្លងជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

ប៉ុន្តែទន្ទឹមនឹងនេះ តាមរយៈការដាក់ចេញនូវវិធានការនានាក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវ នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមទូទៅ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់មុខរបរពាក់ព័ន្ធនឹងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងជាទូទៅផងដែរ ក្នុងនោះការលក់ដូរទំនិញរបស់បងប្អូនអាជីវករនៅតាមផ្សារនានាត្រូវ បានផ្អាកអាជីវកម្មលក់ដូរទាំងស្រុង ព្រោះថាបើយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមាន ការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ ដោយហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុនៅបន្តបិទ អាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែល គ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។
ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្តារសេដ្ឋកិច្ច-សង្គម ឡើងវិញ ក៏ដូចជាទម្លាប់ឱ្យប្រជាពលរដ្ឋយើងរស់នៅតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុសូមណែនាំអំពីការរៀបចំស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរនៅតាមផ្សារម៉ាត នៅតាមលំនៅ ឋាន ឬនៅទីតាំងផ្សាររៀបរយផ្សេងទៀតនៅក្នុងភូមិ ឃុំ សង្កាត់នីមួយៗដូចតទៅ៖

១-ស្តង់ដារលក់ដូរនៅតាមផ្សារម៉ាតម្ចាស់ផ្សារម៉ាតត្រូវដាក់ពាក្យមកសាលាខេត្ត (ដោយមិនគិតកម្រៃសេវា)ដើម្បីស្នើសុំលិខិតអនុញ្ញាតលក់ដូរ
២-បុគ្គលិកលក់ដូរត្រូវមានលិខិតបញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ដែលបញ្ជាក់ដោយមន្ត្រីសុខាភិបាល ហើយបុគ្គលិកផ្សារម៉ាតទាំងអស់ត្រូវធ្វើតេស្ករហ័ស (RAPID TEST) ដើម្បីពិនិត្យសុខភាព១៤ថ្ងៃម្តង
៣-ទាំងអ្នកលក់ ទាំងអ្នកទិញត្រូវពាក់ម៉ាសនិងរក្សាតម្លាតសុវត្ថិភាព និងរៀបចំឱ្យមានឧបករណ៍វាស់កម្ដៅ ស្រោមដៃ អាល់កុល ឬដែលសម្រាប់អតិថិជនលាងដៃ ហើយទាំងអ្នកលក់ និងអ្នកទិញត្រូវពាក់ស្រោមដៃជានិច្ច
៤-រៀបចំចងខ្សែសុវត្ថិភាព ឬដាក់រនាំងខាងមុខច្រកចូលផ្សារ និងរៀបចំឱ្យមានបញ្ជរខាងមុខចំនួន៣ ដោយ បាំងកញ្ចក់ ឬផ្ទាំងប្លាស្ទិកថ្លា
៥-អនុញ្ញាតឱ្យអ្នកទិញចូលទៅកាន់បញ្ជរ រក្សាគម្លាតពីគ្នាយ៉ាងតិច១, ទី១ សម្រាប់បញ្ជាទិញទំនិញម្នាក់ម្តងមិនប្រជ្រៀតគ្នាឡើយ ដោយត្រូវ ៥ម៉ែត្រ (សន្តិសុខផ្សារត្រូវសម្របសម្រួលកំណត់ចំនួនភ្ញៀវចូលទិញ) ៦-បញ្ជរទី១ សម្រាប់ទទួលព័ត៌មានពីអ្នកទិញត្រូវរៀបចំឱ្យមានក្រដាសបិក សម្រាប់អតិថិជនកត់មុខទំនិញជាតម្រូវការ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


