ឧត្តរមានជ័យ ៖ ជនត្រូវចោទម្នាក់ បានរំលោភសម្លាប់ក្មេងស្រីអាយុ១៧ឆ្នាំ នោះ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ហើយនាំខ្លួនទៅ ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យហើយ។

ជនត្រូវចោទ ឈ្មោះ អឿម សារី ភេទប្រុស អាយុ២៤ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានរំលោភសម្លាប់ ជនរងគ្រោះ ឈ្មោះ ងួយ សុណី ភេទស្រីអាយុ១៧ឆ្នាំ នោះ ។
នៅល្ងាចថ្ងៃទី១៩ខែឧសភា២០២១នេះ ត្រូវបានលោក ចន សុភ័ក្រ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឫ អំពើរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់។
កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៤០ នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ ។

តាមការបំភ្លឺពីឪពុកម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២និង០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង ។
បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ ។
បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

