Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកំពង់ចាម​បន្ត​តាម​ចាប់ខ្លួន​នារី​ដែល​ដឹក​ជនដៃដល់​ទៅធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​គេ​ហើយ​ប្រើ​អាវុធ​បាញ់​គំរាម​សំលាប់​

ខេត្តកំពង់ចាម ៖ ក្រោយពី​បង្ក្រាប​ក្រុមចោរ​កាច់ក​ម៉ូតូ​មាន​អាវុធ​បាញ់​គំរាម យ៉ាងសកម្ម​នៅក្នុង​ក្រុង​កំពង់ចាម​ដោយ​ជោគជ័យ​ថ្មីៗ​នេះ នគរបាល ផែនការ​ងារព្រហ្មទណ្ឌ បាន​ពន្លាត​ដែន​សមត្ថកិច្ច​របស់ខ្លួន​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​របស់​ក្រុមចោរ​នេះ​បន្តទៀត ខ​ណៈ​ក្រោយ​ធ្វើសកម្មភាព​បក្ខពួក​ជា​ស្ត្រី​ម្នាក់ បាន​រត់​ទៅសម្ងំ​លាក់ខ្លួន​នៅ​ខេត្តសៀមរាប ។

​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ប្រាប់​អោយដឹងថា រូបលោក​បាន​ចាត់​អោយ កម្លាំង​ជំនាញ នៃ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក ចាន់ ហោ អនុប្រធាន​ផែនការ​ងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ។​

ចុះ​អនុវត្ត​ដីកានាំខ្លួន​លេខ ៤២១ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ចេញ​ដោយ​ចៅ ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ ចាម នៅ​ចំណុច​សាលារៀន​ទឹក​លិច ស្ថិតក្នុង​ឃុំ​ទឹក​លិច ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ដែល​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ គី ចន្ថា ហៅ​ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​អោយដឹងថា តាម​ចម្លើយសារភាព​នារី​រូបនេះ​គឺជា​អ្នក​ដឹក​ជនដៃដល់​អោយ​ធ្វេីសកម្មភាពប្រព្រឹត្ត​បទ​លើ្ម​ស​តាមរយៈ​កាច់ក ម៉ូតូ​ប្រើ​កាំភ្លើង បាញ់​គំរាម នៅ​ចំណុច​ភូមិ​បឹងកុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ ។

​សូម រំលឹក ថា កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ នគរបាល បាន​ឃាត់ខ្លួន ជនសង្ស័យ ៥​នាក់ ក្នុងនោះ​៣​នាក់​ពាក់ព័ន្ធ​នឹង​ប្រេី​អាវុធ​បាញ់​គំរាម​ប្លន់​យក​ទ្រព្យ សម្បត្តិ ជនរងគ្រោះ ដែល​កន្លង មក​ក្រុម​នេះ​ធ្លាប់ធ្វើ​សកម្មភាព​ចំនួន​១៥​លើក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ហើយ​យក ទៅ​លក់​នៅ​រាជ ធានី​ភ្នំពេញ និង​២ នាក់​ទៀត​ជា​អ្នក​ចាំ​ទទួល​ទិញ​ផល​ចោរកម្ម នៅ​ចំណុច​តាមផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដេី​ម្បីបញ្ជូន​ពួកគេ​ទៅកាន់សាលាដំបូងចាត់ការតាច្បាប់។

​កិច្ច សហការ ប្រតិបត្តិការ នេះ​ចូលរួម​ដោយ​កម្លាំង​ជំនាញ​ផែនការ​ងារ​នគរ បាល ព្រហ្មទណ្ឌ ; កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​/​ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ហេង វុ​ទ្ឋី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​ដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី​លោក សាន សុ​ភះ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ​ខេត្តកំពង់ចាម៕​ ដោយ​៖​មី​ដា​

×