Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកណ្ដាល សម្រេច​បិទ​បញ្ចប់​ការបែងចែក​តំបន់​លឿងទុំ និង​លឿង​សម្រាប់​ភូមិសាស្ត្រ​ក្នុង​តាខ្មៅ ចាប់ពី​ថ្ងៃទី​២០ នេះ​តទៅ

ខេត្តកណ្តាល​៖ រដ្ឋបាល​ខេត្តកណ្តាល បានចេញ​សេចក្តីសម្រេច ការបញ្ចប់​ការអនុវត្ត​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​ក្នុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដោយបាន​កំណត់​ជា “​តំបន់​លឿងទុំ​” និង “​តំបន់​លឿង ” ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ តទៅ​។​

​បើតាម​រដ្ឋបាល​ខេត្តកណ្តាល ត្រូវ​បញ្ចប់​ការអនុវត្ត​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដោយបាន​កំណត់​ជា “​តំបន់​លឿងទុំ​” និង “​តំបន់​លឿង​” ដែល​ត្រូវបាន​សម្រេច​ដោយ​សេចក្តីសម្រេច​លេខ ០៩០ សសរ ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ តទៅ​។​

​រដ្ឋបាល​ក្រុង​តាខ្មៅ ត្រូវ​ទទួលបន្ទុក​អនុវត្ត និង​សម្របសម្រួល​ការងារ​ចាំបាច់ ដូចជា​៖

  • ការងារ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ​
  • សម្របសម្រួល​លើ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​លឿន និង​ឆាប់រហ័ស ដោយ​ធានា​ឱ្យបាន​នូវ ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩
  • ដឹកនាំ ត្រួតពិនិត្យ និង​សហការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ដើម្បី​ណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ ទាំងអស់ ត្រូវ​រៀបចំ​ខ្សែ​សុវត្ថិភាព​ចង​ព័ន្ធ​ជុំវិញ​ទីតាំង ឬ​កន្លែង​លក់ដូរ​នីមួយៗ ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព បុគ្គល ព្រមទាំង​រៀបចំ​ដាក់​អាល់កុល ឬ​ដែល​សម្រាប់​អតិថិជន​លាងដៃ​គ្រប់ៗ​គ្នា
  • ការងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង​កន្លែង​លក់​ម្ហូបអាហារ ហាង​ទំនិញ ការផ្គត់ផ្គង់​ទំនិញ អាជីវ​កម្មដ្ឋាន និង​សេវាកម្ម ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​វិធានការ​សុខាភិបាល​និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ជា​ធរមាន​
  • លើកទឹកចិត្ត និង​ណែនាំ​ដល់​បងប្អូន​អាជីវករ និង ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ការទូទាត់​សាច់ប្រាក់​តាម ប្រព័ន្ធ​ធនាគារ​(​ឬ​អន​ឡាញ​) ឬ​ឆ្លងកាត់​ការសម្លាប់​មេរោគ​ត្រឹមត្រូវ
  • កំណត់​គោលការណ៍​ចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​
    ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងករណី​រកឃើញ ឬ មានការ​សង្ស័យថា មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​លំនៅឋាន អគារ​ស្នាក់នៅ ឬ​ទីតាំង​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវ​កម្មដ្ឋាន ជាពិសេស​ផ្សារ និង​ទីកន្លែង​លក់ដូរ​គ្រឿង ឧបភោគបរិភោគ និង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រដ្ឋបាល​ក្រុង​តាខ្មៅ ត្រូវអនុវត្ត​ការហាមឃាត់ ឬ ផ្អាក​ជាដាច់ខាត នូវ​ទីតាំង ឬ​ទីកន្លែង​ទាំងនោះ ជា​បណ្ដោះអាសន្ន និង​រាយការណ៍​ជូន ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ស្នើសុំ​កិច្ច អន្តរាគមន៍ និង​ចាត់វិធានការ​ឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស សំដៅ​ទប់ស្កាត់​និង​កាត់ផ្តាច់​កុំឱ្យ​មានការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ​ទីតាំង ឬ​កន្លែង​ផ្សេងទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×